ក្នុង​មួយថ្ងៃ​មាន​ករណី​ក្មេងប្រុស​លង់ទឹក​ស្រះ​ស្លាប់​២​នាក់​នៅ​ស្រុក​ព្រះស្តេច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 March, 2018 ក+ ក-

​ព្រៃវែង ៖ កុមារា​២​នាក់​បាន​លង់​ទឹកស្រះ​កន្លែង​ផ្សេងគ្នា​ស្លាប់​យ៉ាង​អាណោច​អាធ៌​ម​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគ​របាល​បាន​ឲ្យ​ដឹងថា​ករណី​ក្មេង​លង់ទឹក​ទី​១​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ស្រះ​ទឹក​ដែលមាន​ជម្រៅ​ជ្រៅ​ជិត​2​ម៉ែត្រ​ចម្ងាយ​ពី​ផ្ទះ​ក្មេងប្រុស​រងគ្រោះ​ប្រហែល​៣៥០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ប្រោះស្វា​.​ឃុំ​បន្ទាយ​ចក្រី​.​ស្រុក​ព្រះស្ដេច​។​ដែលមាន​កុមារា​រងគ្រោះ​ឈ្មោះ​ថាក់​.​មនោ​រ៉ា​អាយុ​3​ឆ្នាំ​រស់នៅក្នុង​បន្ទុក​ជាមួយ​ឪពុក​ឈ្មោះ​ថេ​ង​.​ថាក់​អាយុ​31​ឆ្នាំ​,​ម្តាយ​ឈ្មោះ​មិត្ត​.​សាម៉េន​អាយុ​25​ឆ្នាំ​រស់នៅ​ភូមិ​.​ឃុំ​ខាងលើ​។​បើតាម​ការពិនិត្យ​រប​ស់ន​ម្ត្រី​ជំនាញ​ស​ន្និ​ដ្ធា​ន​ថា​ក្មេងប្រុស​រងគ្រោះ​ប្រហែលជា​ដើរទៅ​តាម​មាត់​ស្រះ​រអិល​ជើង​ធ្លាក់ទឹក​គ្មាន​អ្នកឃើញ​ទើប​បណ្តាល​ឲ្យ​ទឹក​ស្លាប់​តែម្តង​។​

​បន្ទាប់ពី​ពិនិត្យ​រួច​សមត្ថកិច្ច​ក៍​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ករណី​កុមារា​លង់ទឹក​ទី​២​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​នៅ​ចំណុច​ស្រះ​ទឹក​ខាងលិច​ផ្ទះ​របស់​ឈ្មោះ​អេង​.​អេ​ន​ភេទ​ប្រុស​អាយុ​៦០​ឆ្នាំ​(​ត្រូវជា​ជីតា​ក្មេងប្រុស​រងគ្រោះ​)​ស្ថិត​ក្នុងភូមិ​ក្រាំង​.​ឃំ​ុ​ស្ពឺ​(​ក​).​ស្រុក​បាភ្នំ​.​ខេត្តព្រៃវែង​។ កុមារា​រងគ្រោះ​ឈ្មោះ​ម៉េ​ត​.​តុលា​អាយុ​៤​ឆ្នាំ​រ់​នៅក្នុង​បន្ទុក​ជាមួយ​ឪពុក​ឈ្មោះ​អេ​ន​.​ម៉េ​ត​អាយុ​35​ឆ្នាំ​រស់នៅ​ភូមិ​.​ឃំ​ុ​កើតហេតុ​ជាម​នុស្ស​(​ពោះម៉ាយ​)​។ ក្រោយ​ទទួលបាន​ព៌​ត​មាន​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ដោយបាន​ស​ន្និ​ដ្ធា​ន​ថា​ក្មេងប្រុស​រងគ្រោះ​ប្រហែលជា​ចុះ​លេង​ទឹកស្រះ​គ្មាន​ដឹង​ទើប​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​បែបនេះ​!​ព្រោះ​ឪពុក​មិន​នៅផ្ទះ​ទេ​ដោយ​ជាប់រវល់​ទៅ​បុណ្យ​គេ​!​ហេ​ី​យ​ទុក​កូន​ឲ្យ​នៅផ្ទះ​ម្នាក់ឯង​គ្មាន​អ្នកមើល​។​បន្ទាប់​ពិនិត្យ​រួច​សមត្ថកិច្ច​កំណត់ហេតុ​ប្រគល់​សព​ជូន​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ទោះយ៉ាងណា​អាជ្ញាធរ​សមត្ថកិច្ច​ក៍​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជា​ពលរ​ដ្ធ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​មែនទែន​ចំពោះ​កូនចៅ​តូច​ព្រោះ​នៅ​ព្រៃវែង​ផ្ទះ​បងប្អូន​ពលរ​ដ្ធ​ភាគច្រើន​សុទ្ធ​តែមាន​ស្រះ​ទឹក​នៅ​ជុំវិញ​ផ្ទះ​និង​នៅក្រោយ​ផ្ទះ​៕