ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន លើកឡើងថា អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន នៅតែបន្តទទួលបានអត្ថប្រយោជន៍ ជារៀងរាល់ឆ្នាំពីរាជរដ្ឋាភិបាលក%9លជាមួយអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនចំនួន ៤៩៦នាក់ នៅស្រុកញចុះជួបសំណេះសំណាលជាមួយអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនចំនួន ៤៩៦នាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៨ ខែមេសា ម្សិលមិញ។
បន្ថែមពីលើនេះរដ្ឋមន្ត្រី វង សូត បានលើកឡើងថា បងប្អូនអតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជនទាំងអស់ សុទ្ធតែបានចូលរួមចំណែកជួយដល់សង្គមកម្ពុជា និងជួយឲ្យប្រទេស ជាតិមានសុខសន្តិភាព ហើយយើងត្រូវទទួលស្គាល់ថា ប្រទេសជាតិនាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាពពេញលេញ បាន និងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយឡែកបងប្អូន ដែលជានិវត្តន៍ជន សុទ្ធតែជាអ្នកបានរួមចំណែកយ៉ាងសកម្មក្នុងការបម្រើជាតិ មាតុភូមិ តាំងពី គ្រាលំបាក រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដូចនេះហើយ យើងត្រូវតែមានមោទនភាពថា យើងមានស្ថានភាពដូចសព្វថ្ងៃនេះ មិនមែនជារឿងសាមញ្ញាពេកនោះទេ។
លោកបានបន្ថែមថា បច្ចុប្បន្ននេះបងប្អូនទទួលបានការយកចិត្តទុកដាក់ច្រើនពីរាជ រដ្ឋាភិបាល ហើយបន្ថែមពីលើនេះ បងប្អូនក៏ទទួលបានប្រាក់ឧបត្ថម្ភជាច្រើន តាមរយៈការ តម្លើង និងផ្តល់ប្រាក់ឧបត្ថម្ភផ្សេងៗទៀតជាច្រើនរៀងរាល់ឆ្នាំ ទោះបីតិចក្តី ច្រើនក្តី។
ក្នុងឱកាសនេះរដ្ឋមន្ត្រី វង សូត ក៏បានផ្តល់ក្រមាម្នាក់១ និងថវិកា ៥ម៉ឺនរៀល ជូនដល់ អតីតមន្ត្រីរាជការស៊ីវិល និងអតីតទ្ធជន ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះសរុប ទាំងអស់ចំនួន ៤៩៦នាក់ផងដែរ៕