ខេត្តព្រះសីហនុ ៖ លោក តាំង សុចិត្រគ្រឹស្នា ប្រធាន មន្ទីរទេសចរណ៍ខេត្តព្រះសីហនុមានប្រសាសន៍នៅក្នុងកិច្ចប្រជុំមួយ ស្តីពី កិច្ចការពារបរិស្ថាន និង អភិរក្សធនធានធម្មជាតិនតាមតំបន់ឆ្នេរ នៅសាលប្រជុំ នៃសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៨ ខែ មីនា ម្សិលមិញនេះ លោកថា៖សូមគាំទ្រចំពោះវិសយ័ឯកជនក្នុងការបង្កើតបាននូវសក្តានុពលទេសចរណ៍ថ្មីៗ កន្លែង នៅក្នុងតំបន់កោះរ៉ុង មានដូចជា រមណីយ៍ដ្ឋានធម្មជាតិឆ្នេរនៅលើ កោះ ការបង្កើត តំបន់អភិរក្សធនធានបាត សមុទ្រ ការបង្កើតជំរក មច្ឆាសមុទ្រ គ្រប់ប្រភេទនៅក្នុងសមុទ្រ ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ ទៅទស្សនាក្នុងបាតសមុទ្រជាដើម។លោក សុចិត្រគ្រឹស្នា បានបន្តថា៖ វិសយ័ឯកជន ទាំងនេះគឺបង្កើតគោលដៅទេសចរណ៍ សម្រាប់ទាក់ទាញ អ្នកទេសចរណ៍ជាតិនិងអ្នកទេសចរណ៍មកពីជុំវិញពិភពលោក ចូលមកទស្សនានៅក្នុងខេត្តព្រះសីហនុយើងនេះ។
ដូចគ្នានេះដែរ លោកឧកញ៉ាទៀ វិចិត្រដែលជាប្រតិបត្តិកររៀបចំបង្កើតរមណីយ៍ដ្ឋានធម្មជាតិនៅលើប្រជុំកោះរ៉ុងនេះមានប្រសាសន៍អោយដឹងផងដែរថា រមណីយ៍ដ្ឋានធម្មជាតិកន្លែងសម្រាកលំហែកាយឆ្នេរឋានសួគ៍ ប្រជុំកោះរ៉ុង
លោក ឧកញ៉ា បន្តថា បច្ចុប្បន្ន ហេដ្ឋារចនាសម្ពន្ធ័នានាមានដូចជាបន្ទប់សម្រាក អាហារដ្ឋាននិងកន្លែងកំសាន្តផ្សេងៗ ក្រុមហ៊ុនបានរៀបចំរួចរាល់ជាបណ្តើរហើយ ដោយភ្ជាប់ជាមួយនិងសេវាដឹកជញ្ជូនភ្ញៀវតាមគ្រប់មធ្យោបាយប្រកបដោយសុវត្ថិភាព។
ទាកទិន នឹងរឿងនេះ ដែរ ឯកឧត្តមយន្ត មីនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ប្រាប់បណ្តាញផ្សព្វផ្សាយដែរថា ការចូលរួមរបស់វិសយ័ឯកជនមានសារៈសំខាន់មិនអាចខ្វះបាន ក្នុងនោះឯកឧត្តមអភិបាលខេត្តបានសម្តែងនូវមោទនៈភាពចំពោះ ក្រុមហ៊ុន ឯកជនទាំងអស់ ដែលមានចក្ខុវិសយ័ចូលរួមក្នុងវិសយ័ទេសចរណ៍រយៈពេលយូរ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្រូបទាញអ្នកទេសចរណ៍បរទេសច្រើនលាននាក់មកទស្សនានៅប្រទេសកម្ពុជា៕