ខេត្តកំពត ៖ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ដែលជាអ្នករៀបចំអោយមានតំបន់ ទេសចរណ៍ ធម្មជាតិ កោះតាដា ស្ថិតក្នុងស្រុកទឹកឈូរ ខេត្តកំពត បានបញ្ជាក់ថា នៅក្នុងរយៈពេល៣ថ្ងៃ នៃពិធី បុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅនេះតំបន់ទេសចរណ៍មួយនេះទទួល បានភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តច្រើនគួរសម ហើយនៅថ្ងៃបន្ទាប់នៃពិធីបុណ្យ ចូលឆ្នាំក៏នៅមានអ្នកមកកម្សាន្ត ជាហូរហែរផងដែរ ស្របពេលដែលតំបន់ទេសចរណ៍បែប ធម្មជាតិដ៏ស្រស់ត្រកាលមួយនេះ កំពុងធ្វើ ការ អភិវឌ្ឍជាបន្តបន្ទាប់ដើម្បីទទួលការមកដល់នៃភ្ញៀវទេសចរថ្មីៗបន្ថែមទៀត។
លោកបណ្ឌិត ញឹម វណ្ណដា បានបន្តថា ការរៀបចំអោយមានតំបន់ទេសចរណ៍ធម្ម ជាតិកោះ តាដា នេះធ្វើឡើងក្រោយពីមានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដោយ ឯកឧត្តមបានប្រើ ប្រាស់នូវលទ្ធភាព ផ្ទាល់ខ្លួនក្នុងការរៀបចំ និងធ្វើការអភិវឌ្ឍតំបន់មួយនេះ អោយក្លាយទៅជាតំបន់ ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល បានជាការរួមចំណែកក្នុងការ ផ្តល់នូវទីកន្លែងសម្រាប់អ្នក ទេស ចរជាតិ អន្តរជាតិ ជម្រុញចំណូលក្នុងវិស័យទេសចរណ៍ អោយមានការកើនឡើង ផ្តល់ការងារធ្វើ ដល់ ពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅក្នុងតំបន់ ទេសចរណ៍នេះមានមុខរបរលក់ដូរ ដើម្បីរកចំណូល សម្រាប់ ផ្គត់ផ្គង់ជីវភាពគ្រួសារ។
លោក បានបញ្ជាក់ថា ឯកឧត្តមធ្វើបែបនេះ គឺដើម្បីប្រទេសជាតិ និងដើម្បីប្រជាជន។ ឯកឧត្តម មិន មែនជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភអ្វីទេដោយការអភិវឌ្ឍនៅតំបន់នេះត្រូវធ្វើបន្តិចម្តងៗទៅតាមលទ្ធភាពនៃចំណូលប្រចាំថ្ងៃដែលបានពីការលក់សំបុត្រជូនអ្នកចូលមកកម្សាន្តនៅទីនេះ ហើយសកម្ម ភាព នៃការអភិវឌ្ឍត្រូវបន្តធ្វើជាប្រចាំដើម្បីប្រែក្លាយតំបន់ទេសចរណ៍ធម្មជាតិកោះតាដានេះក្លាយជាតំបន់ទេសចរណ៍ដ៏ល្អនៅក្នុងខេត្តកំពតនេះ៕