ភ្នំពេញ ៖ ឈ្លោះគ្នាតាំងពីល្ងាចមកដល់យប់ជ្រៅក៍ឃើញគ្នាបើកឆាកប្រយុទ្ឋម្ដង បណ្ដាលអោយនារីម្នាក់ ត្រូវគេបាញ់ធ្លាយកាំភួនជើងខាងឆេ្វង ហូរឈាម ចំណែកអ្នកបាញ់ត្រូវបានប្អូនៗ ស្ទាវដែល នៅជិតនោះ នាំគ្នាដេញវាយហូរឈាមជោគខ្លួន បន្ទាប់មក ត្រូវបានសម្ថតកិច្ចមកដល់ ដឹកតាមម៉ូតូកង់បី យកទៅសង្គ្រោះ។ ហេតុការណ៍ខាងលើនេះ បង្កការភ្ងាក់ផ្អើលកាល ពីវេលាម៉ោង ៣ និង២០នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នេះនៅចំណុចមុខសួនច្បារ ណាហ្គោវេល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នារីរងគ្រោះដែលត្រូវគេបាញ់រងរបួសមានឈ្មោះ គីម សុជាតា ស្រីអាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះ ជួល ក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកអ្នកបាញ់ មាន ឈ្មោះ ឡុង សម្បត្តិ អាយុ៣០ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្ត កំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅជាមួយបងប្រុស ផ្ទះលេខ ២៨ ផ្លូវ២២៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌ ទួល គោក។
បើតាមសំដីនារីរងគ្រោះបានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគឺរូបនាងមានទំនាស់ ជាមួយជនដែលបាញ់នោះតាំងពីល្ងាច ស្រាប់យប់ជ្រៅនាងកំពុងតែផឹកស៊ីជុំគ្នានៅលើសួនមុខ ណាហ្កោវេល ក៏ឃើញបុរសខាងលើជិះម៉ូតូ ពីរបីជុំសួនច្បារ ឃើញដូចនោះនាងក៍ប្រាប់បងៗធម៌ថា បុរស នឹងហើយដែលរករឿងខ្ងុំពីល្ងាចមិញ។ ពេលដែលបានឮប្អូននិយាយប្រាប់បែបនេះ ពួកគេក៍ ទៅ កាក់ម៉ូតូ ដើម្បីសួរនាំ និងបានវាយទៅលើបុរសដែលឈ្លោះគ្នាជាមួយប្អូនធម័នោះ ជាច្រើនដៃ ទើបធ្វើអោយបុរសនោះខឹង ក៍ដកកាំភ្លើងខ្លីK៥៩បាញ់ត្រូវនារីរងគ្រោះចំកាំភួនជើងមួយគ្រាប់បង្ក ការភ្ងាក់អ្នកនៅជិតថា ជាករណីបាញ់ប្លន់។
ក្រោយពីបាញ់នារីរងត្រូវហើយជនបង្កក៍បានបំរុងគេចខ្លួនតែត្រូវក្រុមប្អូនស្ទាវៗដែលនៅជិតនោះនាំគ្នាដេញចាប់ និងវាយស្ទើរស្លាប់ទើបប្រគល់អោយសមត្ថកិច្ច និងដកហូតបានកាំភ្លើងខ្លី K59 មួយដើម នៅសល់គ្រាប់ចំនួនប្រាំគ្រាប់ទៀត។ក្រោយពេលកើតហេតុសមត្ថកិច្ចបានហៅម៉ូតូកង់បីដឹកយកអ្នកបាញ់ទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រោះត្រូវគេវាយរងរបួសយ៉ាងធ្ងន់ធ្ងរ។បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីរកអោយឃើញថា មកពីមូលអ្វីគ្រាន់តែរឿង ទំនាស់បន្តិចបន្តួចសោះឈានដល់ថ្នាក់បាញ់បោះបែបនេះ ហើហត់កាំភ្លើងនោះបានមកពីណា?៕