តាកែវ ៖ លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខា ភិបាលខេត្តតាកែវ បានធ្វើការអំពាវនាវអោយស្ត្រីដែលមានផ្ទៃពោះនិងអាណាព្យាទាំងអស់ដែលមានកូនតូចៗ សូមយកកូនរបស់ខ្លួនមកចាក់វ៉ាក់សាំងនិងចាក់ថ្នាំបង្កាផ្សេងៗនៅតាមមន្ទីរពេទ្យបង្អែកនិងមណ្ឌល សុខភាពរបស់រដ្ឋអោយបានទាន់ពេលវេលានិងដើម្បីកុំអោយមានបញ្ហាផ្សេងៗដល់ខ្លួនយើងផ្ទាល់និងកូនៗរបស់យើងនៅពេលដែលមិនបានចាក់ថ្នាំបង្កា។
លោកបន្តថាបន្តថា ការចាក់ថ្នាំបង្កាសម្រាប់ស្ត្រីមាន ផ្ទៃពោះនិងការចាក់ថ្នាំបង្កាចំពោះកុមារពិតជាមានសារៈសំខាន់ខ្លាំងណាស់។ ប្រសិនបើយើងមិនចាក់ថ្នាំបង្កាទេស្ត្រីមានផ្ទៃពោះនិងជួបនូវបញ្ហាជាច្រើនចំពោះសុខភាពរបស់ខ្លួននិងកូននៅក្នុងផ្ទៃ ដោយឡែកកុមារដែលមិនចាក់ថ្នាំបង្កាផ្សេងៗក៏និងជួបបញ្ហាជាច្រើនផងដែរចំពោះសុខភាពរបស់ពួកគេ។ នៅពេលដែលកុមារមានបញ្ហាសុខភាពវានិងធ្វើអោយក្រុមគ្រូសារខាតបង់ពេលវេលានិងថវិការសម្រាប់ព្យាបាលកូនរបស់ខ្លួន។
លោក នុត ស៊ីណាត បានបញ្ជាក់ថា ក្នុងរយះពេល ១ត្រីមាស ដើមឆ្នាំ ២០១៨នេះ នៅទូទាំងខេត្តតាកែវ មានស្ត្រីមានផ្ទៃពោះ ដែលបានមកទទួលសេវាចាក់ថ្នាំបង្ការ នៅតាមមណ្ឌលសុខភាព ក្នុងស្រុកប្រតិបតិ្តទាំង៦ មានស្រុកបាទី ស្រុកព្រៃកប្បាស ក្រុងដូនកែវ ស្រុកអង្គរបូរី ស្រុកគិរីវង់ ស្រុកកោះអណ្ដែត មានចំនួនសរុប ៤០១១នាក់ និងចុះផ្ដល់សេវាចាក់ថ្នាំបង្ការនៅតាមភូមិទូទាំងខេត្ត បានចំនួន ២៥៩៣នាក់។ ក្នុងនោះដែរ គិត១ត្រីមាស ដើមឆ្នាំ ២០១៨នេះ នៅទូទាំងខេត្តតាកែវ មានកុមារក្រោមអាយុ ១ឆ្នាំ ដែលបានមកទទួលសេវាចាក់ថ្នាំបង្ការ នៅតាមមណ្ឌលសុខភាព ក្នុងស្រុកប្រតិបតិ្តទាំង៦ ដោយបានផ្ដល់ ថ្នាំបង្ការរបង បានចំនួន ៤១៣៩នាក់ ថ្នាំបង្ការរលាគថ្លើមប្រភេទ B បានចំនួន ៤៣៧០នាក់ ថ្នាំបង្ការគ្រុនស្វិតដៃជើងទាំង៣លើក បានចំនួន ៨៧២២នាក់ ថ្នាំបង្ការភាពសាំពីកំណើត បានចំនួន ៣០២១នាក់ ថ្នាំបង្ការទាំង៥មុខ ( ខាន់ស្លាក់ ក្អកមាន់ តេតាណូស រលាកថ្លើមB រលាកសួតបណ្ដាលឲ្យរលាកស្រោមខួរក្បាលHib បានចំនួន ៨៧២២នាក់ ថ្នាំបង្ការរលាកសួត បណ្ដាលឲ្យរលាកស្រោមខួរក្បាល៣៧៤៥នាក់ ថ្នាំបង្ការជម្ងឺកញ្ជ្រិល ស្អូច បានចំនួន ៦៨៦៧នាក់ និងថ្នាំបង្ការរលាកស្រោមខួរក្បាល ២៣៥៧នាក់៕