ខេត្តកំពង់ឆ្នាំង ៖ រថយន្តហ៊ីយ៉ាន់ដាយដឹកត្រីប្រឡាក់ មួយគ្រឿង បានក្រឡាប់បះជើង នៅកណ្ដាលថ្នល់បន្ទាប់ពីត្រូវរថយន្ត១គ្រឿងទៀតបុកពីក្រោយពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង 4 និង15 នាទីព្រឹកថ្ងៃទី 27 ខែមេសាឆ្នាំ 2018 នៅចំណុចមុខវត្តខ្សាមក្រុងភូមិ ២ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលបានអោយដឹងថាៈ មុនពេលកើតហេតុមានរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងពាក់ស្លាកលេខពោធិសាត់ 3A 44 69 បើកបរដោយបុរស ឈ្មោះហ៊ុយ ចាន់នី អាយុ 37 ឆ្នាំមានទីលំនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបើកដល់ចំណុចកើតហេតុក៏បានឈប់រថយន្តចុះទៅបត់ជើង ភ្លាមនោះក៍មានរថយន្ត មួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខកំពង់ចាម 3a 1825 បើកបរដោយបុរសឈ្មោះ ផាន រឿន ភេទប្រុសអាយុ 32 ឆ្នាំ មានទីលំនៅភូមិអូររូង ឃុំក្រវ៉ាញ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើកមកពីក្រោយបុកពេញទំហឹង បណ្ដាលឲ្យរថយន្តឈប់ស្ងៀមក្រឡាប់បះជើង តែម្ដង សំណាងល្អ មិនមាននរណាម្នាក់បានរងគ្រោះថ្នាក់ក្នុងហេតុការណ៍នោះទេ ។
ក្រោយកើតហេតុគេឃើញត្រីប្រឡាក់ជាច្រើនបានធ្លាក់ពេញលើថ្នល់ជាតិ ហើយត្រូវបានម្ចាស់ យករថយន្តមកសាងត្រី ដើម្បី ដឹកបន្តទៅមុខទៀត ។
ប្រភពដដែលបានអោយដឹងថាៈ ភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីរងគ្រោះទារសំនងចំនួន 5000 ដុល្លារដើម្បីបញ្ចប់រឿងកន្តែភាគីបង្ករសុំត្រឹម 2000 ដុល្លារតែមិនត្រូវរ៉ូវគ្នាទើបសមត្ថកិច្ច ស្ទូចយករថយន្តទាំង២ គ្រឿងមករក្សាទុកនៅអធិការនគរបាលក្រុងដើម្បីរងចាំចាត់ការតាមផ្លូវច្បាប់៕