ព្រៃវែង ៖ នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រុមការងាររបស់នាយកដ្ឋានភស្ដុភារ និងសម្ភារៈបច្ចេកទេសដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សាន.ច័ន្ទសារ៉េតប្រធានក្រុមការងារទី៥ជាអនុប្រធាននាយកដ្ឋានភស្ដុភានិងសម្ភារៈបច្ចេកទេស និងលោកឧត្តមសេនីយ៍ទោស្រេង.ជាស្នងការ នគរបាលខេត្តព្រៃវែងបានបើកកិច្ចប្រជុំស្តីពីបិទបញ្ចប់ការចុះវាស់វែងទំហំខ្នាតឯកសណ្ឋានជូនដល់កងកម្លាំងនគរបាលជាតិទូទាំងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។
ពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ក្រុមការងារនាយកដ្ឋានភស្ដុភានិងសម្ភារៈបច្ចេកទេសលោកលោកស្រីឧត្តមសេនីយ៍ស្នងការរងប្រធានការិយាល័យជំនាញ.លោកមេបញ្ជាការវរៈការពារព្រំដែនគោកលេខ៦០៧,អធិការនគរបាលស្រុក,ក្រុងទាំង១៣។ លោកឧត្តមសេនីយ៍ទោសាន.ច័ន្ទសារ៉េតបានមានប្រសាសន៍លើកឡើងថាដោយអនុវត្តតាមគោលការណ៍កំណែទម្រង់របស់ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុបានចាត់បញ្ជូនក្រុមការងារចុះវាស់វែងទំហំខ្នាតឯកសណ្ឋានជូនដល់មន្ត្រីនគរបាលជាតិប្រចាំឆ្នាំ២០១៨ក្នុងខេត្តព្រៃវែងដើម្បីយកទំហំខ្នាតតាមបណ្តាអធិការដ្ឋាននគរបាលស្រុក,ក្រុងនិងស្នងការដ្ឋាននគរបាលខេត្តមកធ្វើការវាស់កាត់ឯកសណ្ឋានឲ្យបានត្រឹមត្រូវតាមទំហំខ្នាតសំរាប់បើកផ្តល់ជូនមន្ត្រីនគរបាលជាតិស្លៀកពាក់បានសមរម្យហើយថ្លៃថ្នូរ។
ជាក់ស្តែងរយៈពេល១សប្តាហ៍គឺចាប់ពីថ្ងៃទី២៥ខែមេសារហូតដល់ថ្ងៃទី១ខែឧសភាឆ្នាំ២០១៨នេះក្រុមការងាររបស់នាយកដ្ឋានភស្ដុភារ និងសម្ភារៈបច្ចេកទេសបានចុះមកធ្វើការវាស់ទាំហំខ្នាតគឺតម្រូវទៅតាមលេខទំហំខ្នាតឯកសណ្ឋានជូនមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០១៨ក្នុងនោះដែរលោកឧត្តមសេនីយ៍ទោសាន.សារ៉េតបានលើកឡើងបញ្ជាក់ជូនលោកស្នងការនគរបាលខេត្តថាចំពោះឯកសណ្ឋានដែលក្រុមការងារបានវាស់ទំហំខ្នាតជូននៅពេលនេះគឺតម្រូវទៅតាមលេខទំហំខ្នាតនៃការស្លៀកពាក់របស់មន្ត្រីនគរបាលម្នាក់ៗ។ក្រុមការងារទី៥របស់នាយកដ្ឋានភស្ដុភារនិងសម្ភារៈបច្ចេកទេសបានបែងចែកទៅតាមបណ្តាអធិការដ្ឋាននគរបាលស្រុក,ក្រុងនគរបាលប៉ុស្តិ៍រដ្ឋបាលអង្គភាពជំនាញក្រោមឱវាទជូនមន្ត្រីម្នាក់ៗទៅតាមទំហំខ្នាតក្នុងនោះមានការផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់នូវចំនួនក្របខណ្ឌប្រភេទកម្លាំងជំនាញលំដាប់ឋានន្តរសក្តិទៅតាមគម្រោងរបស់ស្នងការដ្ឋានស្នើឡើងឲ្យបានត្រឹមត្រូវដើម្បីជាភាពងាយស្រួលដល់ការធានាស្លៀកពាក់របស់មន្ត្រីគ្រប់រូប។
ឧត្តមសេនីយ៍ទោស្រេង.ជាស្នងការនគរបាលខេត្តបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអគ្គស្នងការនគរបាលជាតិអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុដែលជានិច្ចជីកាលតែងតែយកចិត្តទុកដាក់ជួយផ្គត់ផ្គង់ឧបត្ថម្ភដល់កងកម្លាំនគបាលជាតិនៅតាមស្នងការដ្ឋាននគរបាលខេត្តតាមរយៈលោកឧត្ដមសេនីយ៍ទោសាន.ច័ន្ទសារ៉េតប្រធានក្រុមការងារទី៥ជា
អនុប្រធាននាយកដ្ឋានភស្ដុភារនិងសម្ភារៈបច្ចេកទេសបានធ្វើការវាស់លេខទំហំឯកសណ្ឋានសម្រាប់ឆ្នាំ២០១៨ដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងផ្ទាល់តែម្តងដើម្បីងាយស្រួលដល់ការផ្គត់ផ្គង់ជូនដល់កងកម្លាំងម្នាក់ៗស្លៀកពាក់ឲ្យបានសមរម្យថ្លៃថ្នូរនិងទាន់ពេលវេលាដើម្បីឆ្លើយតបចំពោះការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងគ្រប់ជាន់ថ្នាក់ដល់កងកម្លាំងនគរបាលជាតិ។
លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រៃវែងបានប្តេជ្ញានិងធ្វើការបែងចែកឯកសណ្ឋានតាមទំហំខ្នាតឲ្យបានដល់ដៃមន្ត្រីនគរបាលក្រោមឱវាទទៅតាមគោលរបបដែលក្រសួងបានកំណត់៕