ភ្នំពេញ ៖ លោកអគ្គរាជទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា សម្តែងការកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ថែមទាំងជំរុគអោយអ្នកវិនិយោគបន្តបណ្តាក់ទុននៅកម្ពុជា្យបានច្រើនថែមទៀត។
លោកអគ្គរាជទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា William A. Heidt បានសម្តែងការកោតសរសើរពីការរីកលូតលាស់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈជាង ២ទ.ស.វ កន្លងមកនេះ ជាពិសេសការរក្សាបាននូវកំណើនសេដ្ឋកិច្ច រង្វង់៧ភាគរយដែល ប្រសាសន៍លើកឡើងថានេះធ្វើឡើង ក្នុងកម្មវិធីសម្ភោធជាផ្លូវការនូវ ខែមដ្រាយ ខេមបូឌាកាលពីថ្ងៃទី៨ ខែឧសភា។លោកបានលើកឡើងថាខែមដ្រាយ ខេមបូឌាមកដល់កម្ពុជាចំពេលដ៏ត្រឹមត្រូវបំផុត ព្រោះសេដ្ឋកិច្ចកម្ពុជាកំពុងរីកចំរើន ជាពិសេសក្នុងវិស័យអចលនទ្រព្យ នៅទីក្រុងភ្នំពេញយើងឃើញមាន ២០០០០ (ពីរម៉ឺន) យូនីត (Unit) នៃខុនដូ ហើយនៅខេត្តព្រះសីហនុមានអាគារខ្ពស់ៗ មិនតិចជាង ២០ ទេ ដែលកំពុងសាងសង់ ហើយទាំងនេះសុទ្ឋតែជាអតិថិជនសក្តានុពលរបស់ ខែមដ្រាយ ខេមបូឌា។
លោក សៅ សុខនី ដែលជាអ្នក ទទួលសិទ្ធិចែកចាយផ្ដាច់មុខនៅប្រទេសកម្ពុជាបានបញ្ជាក់ថា មានមនុស្សជាច្រើនដែលកំពុងស្វែងរកឱកាសក្នុងការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន រឺក៏ពង្រីកអាជីវកម្មដែលមានស្រាប់។
ក្រុមហ៊ុន ខែមដ្រាយ មានការទាក់ទាញខ្លាំងពីសំណាក់បណ្ដាអាជីវកម្មនៅក្រុងប្រទេសកម្ពុជា ដោយសារ ប្រវត្តិយូរអង្វែងក៏ដូចជាការប្រតិបត្តិ អាជីវកម្មដែលមានភាពរឹងមាំ។
ជាមួយនោះដែរលោក Manuszak ដែលជាអគ្គនាយករងក្រុមហ៊ុន ខែមដ្រាយអន្តរជាតិ បានមានប្រសាសន៍ថា ខែមដ្រាយ បានជួយអាជីវករជាច្រើននៅសហរដ្ឋអាមេរិក និងជុំវិញពិភពលោកអោយទទួលបាន ជោគជ័យក្នុងអាជីវកម្មរបស់ពួកគេជាង ៤០ឆ្នាំ មកហើយ។ ពួកយើងមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការចូលរួមជាមួយលោក សៅ សុខនី ក្នុងការចាប់ផ្ដើមអាជីវកម្មរបស់គាត់ជាអ្នកនាំសិទ្ធផ្ដាច់មុខ ព្រមទាំងការគាំទ្រលើ ដំណើរប្រតិបត្តិការរបស់ក្រុមហ៊ុន ខែមដ្រាយ ក្នុងប្រទេសកម្ពុជា។ ពួកយើងមានជំនឿថាការរីកចម្រើនរបស់គាត់នឹងអាចបន្តទៅកាន់ទីផ្សារ ផ្សេងទៀតនៅ តំបន់អាស៊ី អាគ្នេយ៍។
សូមបញ្ជាក់ថា ខែមដ្រាយ ជាក្រុមហ៊ុនធំជាងគេលើពិភពលោក ក្នុងសេវាកម្មសំអាតកំរាលព្រំ សំភារៈសង្ហារឹមសាឡុង កំរាលឥដ្ឋការ៉ូ ដែលមានអ្នកចែកចាយសិទ្ធជាង 3500កន្លែងក្នុងបណ្ដាជាង៥៥ ប្រទេសលើពិភពលោក នឹងមានបទពិសោធន៍ជាង 40ឆ្នាំ បំរើសេវាកម្មសំអាតចំនួន 10000 (មួយម៉ឺន)គេហដ្ឋាន និងអាជីវកម្មក្នុង1ថ្ងៃ។ ក្នុងរយៈពេលជាង2ទស្សវត្ស៍មកហើយ ក្រុមហ៊ុន ខែមដ្រាយ តែងតែបានការទទួលស្គាល់ (Green Certified) តាមរយៈការប្រើប្រាស់នូវផលិតផលសំអាតមានសុវត្ថិភាពនិងគ្មានជាតិពុល៕
លោកឯកអគ្គរដ្ឋទូត William Heidt ក្នុងសន្និសីទសារព័ត៌មាន នាពេលកន្លងមក