ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ករណីជម្ងឺគ្រុនឈាមនាដើមឆ្នាំ២០១៨នេះមានការកើនឡើងទ្វេដង ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ប៉ុន្តែអត្រាចម្លងថ្មីស្ថិតនៅក្នុងសភាពអាចគ្រប់គ្រងបាន ខណៈ ដែលរដូវនៃការឆ្លងនៃជម្ងឺមួយនេះនៅបន្តមាននៅពេលខាងមុខ។
របាយការណ៍ដដែលបានបន្ថែមថា ក្រសួងជំនាញបានចេញសេចក្តីជូនដំណឹងអោយ ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាមនេះ ដែលជាធម្មតាតែងកើតមានក្នុង លក្ខណៈធ្ងន់ធ្ងររៀងរាល់ ៥ ឬ ៦ ឆ្នាំម្តង ហើយឆ្នាំនេះអាចជាឆ្នាំនៃការកើនឡើងនៃជំងឺនេះ។
ក្នុងរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរានេះដដែលក៏បានលើកឡើងផងដែរអំពីជម្ងឺផ្តាសាយបក្សី ដែលបានកើតឡើងចំនួន ៣ករណី គឺនៅរាជធានី ភ្នំពេញ ខេត្តមណ្ឌលគីរី និងខេត្តព្រៃវែងនៅដើមឆ្នាំនេះ ដែលក្នុងនោះមានមាន់ និងទាមួយ ចំនួនបានងាប់ និងកម្ទេចចោល តែជំងឺនេះមិនមានការឆ្លងរាលដាលដល់មនុស្សទេ។
កិច្ច សហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសុខាភិបាល និងអាជ្ញាធរ មូលដ្ឋាន បានទប់ស្កាត់មិនអោយមានការឆ្លងរាលដាលបន្តបានទាន់ពេលវេលា ហើយវិធាន ការបសុព្យាបាលនៅតាមភូមិសាស្ត្ររងគ្រោះត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ និងប្រុង ប្រយ័ត្ន យោងតាមបទពិសោធន៍ដែលធ្លាប់បានអនុវត្តកន្លងមក និងការបាញ់ថ្នាំសម្លាប់ មេរោគនៅតាមកសិដ្ឋាន លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងតាមដងផ្លូវ រួមទាំងការផ្សព្វ ផ្សាយអប់រំ និងចែកប័ណ្ណផ្សព្វផ្សាយអំពីការការពារជម្ងឺផ្តាសាយបក្សីនេះផងដែរ៕