ខេត្តរតនគីៈ ស្ត្រីចំណាស់ម្នាក់ត្រូវបាត់ បង់ជីវិតភ្លាមៗគួរអោយរន្ធត់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរយ៉ែបុក។
ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១១.៤៥នាទី ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥ នៅភូមិថារងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី នៅបរិវេណមុខផ្ទះ របស់កូនជនរងគ្រោះតែម្ដង។ រថយន្តបង្កហេតុម៉ាក កាម៉ារីឆ្លាម ព៌ណខ្មៅ ពាក់ស្លាកលេខ កំពង់ចាម ១២៧៥ អ្មកបើកបរបង្កហេតុឈ្មោះ ម៉េង ឈួន ប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាប៉ាវ ឃុំពោប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ សុខ សាលី ស្រី អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ រស់នៅខេត្តស្វាយរៀង។
បើតាមការរៀងរាប់ពីអ្នកបើកបរបង្កហេតុថា គាត់និងជនរងគ្រោះជាដន្លងនិងគ្នា (គាត់ជាឪពុកកូនស្រី រីឯដន្លងស្រីជាម្ដាយកូនប្រុស) ក្រោយពេលកូនៗ បានទូរស័ព្វហៅអោយមកលេង គាត់ក៏បានបើករថយន្តពីខេត្តត្បូងឃ្មុំ ទៅយកដន្លងនៅខេត្តស្វាយរៀង មកលេងកូនប្រុសស្រី អស់រយៈពេលជិត២ខែមកហើយ។ តែមុនពេលកើតហេតុនេះគាត់ធ្វើស្មៅក្រោយផ្ទះ ខណៈគាត់ឃើញរថយន្តនៅកណ្ដាលថ្ងៃក្ដៅ គាត់ក៏មករយែររថយន្តមកដាក់ក្រោយបន្តិច (កន្លែងម្លប់) ក្រោយពីដេឡានឆេះ ជាន់ហ្វ្រាំងដាក់លេខរយែរ ស្រាប់តែរថយន្តមានល្បឿនថយក្រោយលឿនពេក គាត់ស្លន់ ជាន់ហ្វ្រាំង ទៅជាជាន់ហ្គា បណ្ដាលអោយរថយន្តនោះកាន់តែលឿន បុកដន្លងស្រី កំពង់អង្គុយដេការុង សម្រាប់ដាក់គ្រាប់ស្វាយចន្ទីនៅរោងខាងមុខផ្ទះ ហើយក៏ជ្រុលរថយន្តហួសទៅដល់ ចិញ្ចើមថ្នល់ម្ខាងទៀត។
ក្រោយពីកើតហេតុគេឃើញកម្លាំងនគរបាលអធិការស្រុកអូរជុំបានចុះទៅដល់កន្លែងកើតហេតុធ្វើកំណត់ហេតុជុំវិញករណីនេះ។ ក្នុងនោះដែរ ឧត្តមឧត្តមសេនីយ៍ត្រីគឹម រស្មី មេបញ្ជាការអាវុធហត្ថខេត្តបានចុះទៅពិនិត្យមើលដល់កន្លែងកើតហេតុ ព្រមទាំងហៅរថយន្តសង្គ្រោះមកដឹកយកសពស្ត្រីរងគ្រោះទៅធ្វើបុណ្យទៅតាមប្រពៃណីនៅឯស្រុកកំណើតផងដែរ៕សារ៉េត