បញ្ជូន​បុរស​រំលោភ​កួន​បង្កើត​អាយុ​៦​ឆ្នាំទៅ​តុលាការខេត្ត​កំពង់ចាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 May, 2018 ក+ ក-

​កំពង់ចាម ៖ សមត្ថកិច្ច​បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ ករណី​ចាប់រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ​៦​ឆ្នាំ ដែល​ត្រូវជា​កូនបង្កើត​របស់ខ្លួន​។​

ប៉ូលីស​បានអោយដឹងថា ករណី​«​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​»​នេះ បានកើត​ទ្បើង​នៅ​ថ្ងៃទី​១២ ខែ​ឩ​សភា ឆ្នាំ​២០១៨ វេលា​ម៉ោង​២១.០០​នាទី នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ទេព ហ៊ា​ប ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ជាំ​ជ្រៃ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ឈ្មោះ ជិន ព្រួញ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ជាតិខ្មែរ​ខណៈដែល​ជន​រូបនេះ​ស្ថិតក្នុង​ភាពស្រវឹង​ស្រា​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ទៅលើ​ឈ្មោះ ច ថ ភេទ​ស្រី​អាយុ​៦​ឆ្នាំ ជាតិខ្មែរ ត្រូវជា​កូនបង្កើត​របស់ខ្លួនរ​ស់​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។

ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ជិន ព្រួញ តាម​បញ្ជា​របស់លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​នាំមក​អធិការដ្ឋាន​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕