ព្រៃវែង ៖ ដោយសារតែជីវភាពខ្វះខាតក្រីក្រ បានធ្វើឲ្យស្ត្រីមេម៉ាយម្នាក់តាំងខ្លួនធ្វើជាឪពុកផង និងធ្វើជាម្តាយផង បាត់បង់នូវអាយុជីវិតកូនស្រីជាទីស្រលាញ់ស្មើជីវិត ទាំង២នាក់ ដោយសារបានលង់ទឹកស្លាប់គួរឲ្យសង្វែគយ៉ាងពន់ពេក ខណៈរូបគាត់ជាម្តាយទៅរាយមងហើយយកកូនស្រីទាំង២នាក់នោះទៅតាម។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង១០នាទី រសៀលថ្ងៃទី១៤ ខែឧសភាឆ្នាំ២០១៨ នៅត្រង់ចំណុចអូតាស៊ាងចំងាយពីភូមិ១៦០០ម៉ែត្រស្ថិតក្នុងភូមិពន្លៃ.ឃុំបាបោង.ស្រុកពាមរក៏.ខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាក្មេងស្រីរងគ្រោះ១.ឈ្មោះ ផន.រតនា អាយុ១០ឆ្នាំ ជាសិស្សនិងម្នាក់ទៀតឈ្មោះ ផន.ថាវី អាយុ៨ឆ្នាំ ជាសិស្សនិងជាបងប្អូនបង្កើតនិ,ងគ្នា កំព្រាឪពុកឈ្មោះ ផេង.ភា(ស្លាប់).ម្តាយឈ្មោះ ម៉ែន.យ៉ន អាយុ៤៦ឆ្នាំ(ជាស្ត្រីមេម៉ាយ) មានទីលំនៅភូមិពន្លៃ.ឃុំបាបោង.ស្រុកពាមរក៏។
យោងតាមរបាយការរបស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុស្ត្រីជាម្តាយបាននាំកូនស្រីទាំង២នាក់ (ក្មេងស្រីរងគ្រោះ) ទៅរាយមងនៅចំណុចអូតាស៊ាង ដែលមានចម្ងាយពីផ្ទះប្រហែល១៦០០ម៉ែត្រ។ ដោយស្ត្រីជាម្តាយចុះទៅរាយមងក្នុងទឹកអូ ទុកឲ្យកូន”ក្មេងស្រីរងគ្រោះទាំង២នាក់”នៅអង្គុយចាំលើគោកចាំមាត់អូ!ស្រាប់តែមួយសន្ទុះ ក្រឡែកមកមើលបាត់កូនទាំង២នាក់ ក៍មានការសង្ស័យថា កូនលង់ទឹកចុះរាវមិនឃើញក៍រត់ទៅហៅបងប្អូនសាច់ញាតិក្រុមគ្រួសារព្រមទាំងអ្នកភូមិនាំគ្នាជួយមុជទឹករាវរកទើបប្រទះឃើញសពក្មេងស្រីទាំង២នាក់នៅក្នុងទឹកអូ ជម្រៅប្រហែលជាង១ម៉ែត្រ។
រហូតដល់វេលាម៉ោង២និង២០រសៀលថ្ងៃដដែលទើបសមត្ថកិច្ចនគរបាលជំនាញទទួលបានពត៏មានក៍សហការជាមួយនគរបាលប៉ុស្តិ៍ចុះទៅពិនិត្យនិងធ្វើកោសល្យវិច្ច័យ!រួចបញ្ជាក់ថាក្មេងស្រីរងគ្រោះទាំង២នាក់ពិតជាស្លាប់ដោយសារលង់ទឺកប្រាកដមែន។ក្រោយពិនិត្យរួចសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕