ប៉ោយប៉ែត: ករណីដែលប្រជាជន មហាជនបានស្រោចការរិះគន់ថាស្លាកយីហោឬស្លាកសញ្ញាហាងលក់ដូរសរសេរអក្សរចិន,ថៃ ធំៗនិងលើអក្សរខ្មែរ ឬកន្លែងខ្លះមិនទាំងសរសេរអក្សរខ្មែរទៅទៀតនោះ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ,មន្ទិរទេសចរណ៍ខេត្តបន្ទាយមានជ័យនិងអាជ្ញាធរក្រុងប៉ោយប៉ែតថា ករណីនេះមន្ត្រីបានចុះអប់រំ ណែនាំហើយមួយដងជា២ដងហើយ តែម្ចាស់ដាក់ស្លាកទាំងនោះ មិនស្តាប មិនអនុវត្តតាម ។
ប្រជាពលរដ្ឋ មន្ត្រីរាជការ មន្ត្រីអង្គការសង្គមស៊ីវិល ឬនិយាយយរួមថា មហាជននៅក្រុងប៉ោយប៉ែតនិងភ្ញៀវទៅទស្សនានៅក្រុងប៉ោយប៉ែតបានរង្គាសចិត្ត មិនពេញចិត្ត ហើយសោកស្តាយយ៉ាងខ្លាំងនឹងការដាក់ស្លាកយីហោជាអក្សរចិន,អក្សរថៃក្នុងទំហំធំៗ ហើយនៅពីលើអក្សរខ្មែរឬជួនកាល សរសេរអក្សរបរទេសនេះ អត់ទាំងអក្សេរខ្មែរតែម្តងផងទៀត។
ស្លាកទាំងនោះដូចជាហាងអាហារ ផ្ទះសំណាក់ សណ្ឋាគារ ហាងកាហ្វេ ហាងអីុនធឺណែត បៀរហ្គាដិន ….ទាំងនោះមាននៅ”តំបន់ប្លុកកាសុីណូ និហតាមមាត់អូរព្រំដែនកម្ពុជា ថៃ “, នៅក្នុងកាសុីណូក្នុងភូមិក្បាលស្ពាន១នៅម្តុំផ្លូវផ្សារដើមពុទ្រា ,និងជិតផ្សារប៉ោយប៉ែតថ្មីឬផ្សារអគ្គនិងនៅផ្លូវជាតិលេខ៥ក្នុងភូមិបាលីលេយ្យ១ បាលីលេយ្យ២ ភូមិប៉ោយប៉ែតនៃសង្កាត់-ក្រុងប៉ោយប៉ែត។
ហើយតំណាលគ្នានេះនៅក្រុងប៉ោយប៉ែតក៏លេចឡើងនូវវត្តមានហាងឬបន្ទប់បនស្រីពេស្សាចារជ្រកក្រោមស្លាក មា៉ស្សា ធ្វើសរសៃ កែសម្ផស្សឬសាឡន ផងដែរនេះបើតាមអ្នកទាំងនោះនិង អ្នកតាមដានផ្សេងទៀតបានប្រាប់…នាថ្ងៃទី១៤ខែឧសភា ។
ពួកគេមានការខឹងសម្បារ ហើយបានចាត់ទុកការសរសេរអក្សរបរទេសបែបនេះលើបូរណភាពទឺកដីកម្ពុជាបែបនេះ ថាជាការមើលងាយ វាយបន្ថោកតម្លៃខ្មែរខ្លួនឯង ។ហើយថា នៅនៅប្រទេសគេវិញ ជួនកាលគេមិនអោយសរសេរអក្សរបែបនេះឡើយ។
ពួកគេទាំងនោះ ក៏បង្ហាញការយល់ដឹងពីច្បាប់ខ្លះដែររថា ច្បាប់កម្ពុជាតម្រូវឲ្យស្លាកសញ្ញាសរដេរអក្សរខ្មែរធំជាង ហើយនៅពីលើ រួចទើបសរសេរអក្សរអង់គ្លេស និងបន្ទាប់មកទើបអក្សរបរទេសដទៃនៅពីក្រោមនិងតូចជាងយ៉ាងតិចពាក់កណ្តាល។
លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បខេត្តបន្ទាយមានជ័យ បាននិយាយថា : អាជ្ញាធរនិងជំនាញមានច្បាប់ស្តីពីការដាក់ស្លាកយីហោជាអក្សរខ្មែរអោយធំជាង និងនៅពីលើអក្សរបរទេស។តែករណីថាសរសេរជាអក្សរចិន,ថៃ អត់អក្សរខ្មែរ ឬមានដែរ តែនៅពីក្រោមនិងតូចជាងនៅតំបន់ប៉ោយប៉ែតនោះ ជំនាញក៏ដូចជាអាជ្ញាធរមិនគាំទ្រទេ ។
ចំណែកលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែតធ្លាប់និយាយកាលពីពីធីប្រកាសទទួលស្គាល់និងសម្ពោធទីស្នាក់ការសមាគមពាណិជ្ជកម្មចិន កម្ពុជានៅក្រុងប៉ោយប៉ែតថា : អាជ្ញាធរបានណែនាំ ហាមឃាត់ជនជាតិចិនដែលប្រព្រឹត្តល្មើស។ឬធ្វើស្លាកយីហោខ្លួនជាអក្សរចិន គ្មានអក្សរខ្មែរ ។
ប៉ុន្តែពេលនេះ លោកនិយាយថា ករណីមានការរិះគន់ គឺអាជ្ញាធរបានចុះណែនាំហើយតែម្ចាស់កន្លែងនៅមិនទាន់អនុវត្តតាម។
ចំពោះលោក ឈឿន សេរីវុធ ប្រធានមន្ទិរទេសចរណ៍ខេត្តបន្ទាយមានជ័យវិញប្រាប់នាថ្ងៃទី១៤ខែឧសភាថា: តាមច្បាប់មួយរបស់ក្រសួងទេសចរណ៍ បានចែងថារាល់ស្លាកសញ្ញា យីហោ ទាំងឡាយ អោយសេសេរអក្សរខ្មែរជួរខាងលើ ហើយធំៗ ។
បន្ទាប់មកសរសេរអក្សរអង់គ្លេសពីក្រោម ហើយតូចជាងពាក់កណ្តាលនិងបន្ទាប់ទើបអាចសរសេរអក្សរបរទេសផ្សេងទៀត(មានអក្សរចិន ,ជប៉ុន្ កូរ៉េ បារាំង. បានហើយតូចជាង។
លោកប្រធានមន្ទិរទេសចរណ៍រូបនេះបន្តថា : ករណីស្លាកសញ្ញា ស្លាក់យីហោដែលសរសេរអក្សរចិនធំៗពីលើអក្សរខ្មែរនៅក្នុងទឹ កដីខ្មែរនេះ. មន្ទិរបានបញ្ជូនមន្ត្រីទៅពិនិត្យ និងណែនាំអោយអ្នកម្ចាស់ដកហូតឬលុបចោល។