ខេត្តកណ្តាល ៖
រណ្តៅដី និងរណ្តៅខ្សាច់២កន្លែង នៅស្រុកកណ្តាលស្ទឹង ត្រូវបានបិទបន្ទាប់ពីរកឃើញថា ធ្វើអាជីវកម្មហួសដែអាជ្ញាប័ណ្ណ និងនៅជាប់ដីស្រែប្រជាពលរដ្ឋព្រមទាំងនៅកៀកបង្គោលអគ្គិសនីតង់ស្យុងខ្ពស់ ។
កាលថ្ងៃទី១៧ ឧសភា ២០១៨ នេះ លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការក្រសួ
ងរ៉ែនិងថាមពល បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដ្ឋានរណ្តៅខ្សាច់ និងរណ្តៅដី២ទីតាំងនៅក្នុងភូមិរោងគោ ឃុំទ្រា និងភូមិថ្មី ឃុំថ្មី ស្ថិតក្នុងស្រុកកណ្តាលស្ទឺង ខេត្តកណ្តាល បន្ទាប់ពីទទួលសេចក្តីរាយការណ៍ថា បានធ្វើអាជីវកម្មខុសបច្ចេកទេស នៅជាប់ហ្នឹងស្រែប្រ
ជាពលរដ្ឋនិងនៅក្បែរបង្គោលអគ្គិសនីដែលមានតង់ស្យង់ខ្ពស់ ហើយក៏បានសម្រេចបិទ។
លោកអនុរដ្ឋលេខាធិការ បានឲ្យថា ម្ចាស់អាជីវកម្មទី១ ឈ្មោះ ឆេង យី បានសុំច្បាប់អនុញ្ញាតជាលក្ខណៈសិប្បកម្មខ្សាច់បកត្រឹមថ្នាក់ខេត្ត ដែលមានទំហំ១ហិកតាចុះ ប៉ុន្តែ គាត់បានធ្វើអាជីវកម្មដល់ទៅជាង៣ហិកតាឯណោះ។មិនតែប៉ុណ្ណោះថែមទាំងនៅជាប់ហ្នឹងស្រែរបស់ប្រជា ពលរដ្ឋ និងនៅក្បែរបង្គោលអគ្គិសនីដែលមានតង់ស្យុងខ្ពស់ ដែលច្បាប់បានកំណត់ឱ្យធ្វើអា
ជីវកម្មមានគម្លាតពីបង្គោលអគ្កិសនីយ៉ាងតិច៥០ ម៉ែត្រ ប៉ុន្តែធាតុពិតគន្លាតពីការដ្ឋានរបស់គាត់ទៅ បង្គោល អគ្គិសនីត្រឹមតែ៣៤ម៉ែត្រប៉ុណ្ណោះ។ ចំណែកឯរណ្តៅដី១ទៀតក្នុងភូមិថ្មី ឃុំ ថ្មី ស្រុកកណ្តាលស្ទឹង ដែលមានម្ចាស់ឈ្មោះ ហាំង លីហួង ក៏ធ្វើអាជីវកម្មហួសអាជ្ញាប័ណ្ណដែរ ខណៈអាជ្ញាប័ណ្ណត្រឹម១ហិកតា ប៉ុន្តែធ្វើរហូតដល់ទៅជាង២ហិចតា និងគម្លាតពីបង្គោ
លអគ្គិសនីមិនបាន១០ម៉ែត្រផង។
លោក ក៏បានបញ្ជាក់ដែរថា រាល់អាជីវកម្មទាំងអស់ត្រូវតែគោរពច្បាប់ និង ដាច់ខាតមិនឱ្យមានការប៉ះ ពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនោះទេ ហើយពេលនេះយើងបិទបញ្ឈប់មិនឱ្យធ្វើអាជីវកម្មបន្តទៀតទេ លុះត្រាតែម្ចាស់អាជីវកម្មសុំច្បាប់អនុញ្ញាតសារជាថ្មី និងធ្វើការកែប្រែទុកគម្លាតឱ្យឆ្ងាយពីស្រែរបស់ប្រជាពលរដ្ឋនិងបង្គោលភ្លើងទៅតាមច្បាប់ ហើយត្រូវបង់សូយសារឱ្យគ្រប់សិន ទើបអនុញ្ញាតឱ្យពួកគាត់បន្តអាជីវកម្មវិញ។
ចំណែកឯ លោក ស៊ុ សុធន អនុប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ទទួលបន្ទុករ៉ែ ធ្លាប់បានប្រាប់ថា យោងតាមច្បាប់រ៉ែរាល់រណ្តៅអាជីវកម្មជីកអាចម៍ដីនិងរណ្តៅខ្សាច់ទាំងឡាយត្រូវតែមានគម្លាតពីបង្គោលអគ្គិសនី ដែលមានតង់ស្យុងខ្ពស់តិចបំផុត30ម៉ែត្រពីអាក់ ដើម្បីបង្ការខ្លាចបាក់ដីដល់បង្គោលអគ្គិសនី។ លោកបានបន្ថែមដែរថា ចំពោះបង្គោលអគ្គិសនីតង់ ស្យុងខ្ពស់នេះ ប្រសិនបើដួលរលំបណ្តាលឱ្យដាច់ចរន្ត អគ្គិសនីនោះ វាធ្វើឱ្យរដ្ឋខាតបង់រាប់ម៉ឺនដុល្លារឯណោះ ក្នុង១នាទីៗ ៕