បាត់ដំបង ៖ ប្រជាពលរដ្ឋរស់នៅឃុំគោកឃ្មុំអប់អរសាទរ ដែលលោកអធិការផង់់ សុភាព ដាក់បទបញ្ជាអោយមន្ត្រីក្រោមឧវាតបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើអោយប៉ះពាលនូវ ភូមិឃុំមានសុវត្ថិភាព ទាំង៩ចំណុច នេះជាកន្តាប់ដៃដែករបស់លោកអធិការស្រុក នៅថ្ងៃអាទិត្យទី២០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៦-០០នាទី នៅចំណុចក្រុមទី១៥ ភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងជំនាញអធិការស្រុក បានធ្វើការបង្ក្រាបល្បែងស៊ីសង(បៀតង)មួយកន្លែង ឃាត់ខ្លួនស្ត្រីចំនួន១១នាក់ ទី១ ឈ្មោះ ប៉ក់ នឿន ភេទស្រី អាយុ៦៥ឆ្នាំរស់នៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ (ជាម្ចាស់ផ្ទះ) ទី២ ឈ្មោះ អ៊ូច ប៉ុក ស្រី អាយុ៦០ឆ្នាំ រស់នៅដូចខាងលើ ទី៣ ឈ្មោះ ឈុន ឈៀក អាយុ២០ឆ្នាំ ដូចខាងលើ ទី៤ ឈ្មោះរ៉ង មុំ អាយុ៣២ឆ្នាំ ដូចខាងលើ ទី៥ ឈ្មោះធឿន ម៉ៅ អាយុ៤០ឆ្នាំ ដូចខាងលើ ទី៦ ឈ្មោះមួន មុំ អាយុ៤៩ឆ្នាំ ដូចខាងលើ ទី៧ ឈ្មោះជៀន ណូ អាយុ៤១ឆ្នាំ ដូចខាងលើ ទី៨ ឈ្មោះវឹង ឃឿន អាយុ៥០ឆ្នាំ ដូចខាងលើ ទី៩ ឈ្មោះអាត រឿត អាយុ៤៥ឆ្នាំ ដូចខាងលើ ទី១០ ឈ្មោះឡុុង យ៉ានី អាយុ៣៥ឆ្នាំ ដូចខាងលើ ទី១១ ឈ្មោះលួន រឿន អាយុ៧៧ឆ្នាំ ដូចខាងលើ ។
វត្ថុតាងដកហូតបានរួមមាន បៀតងមួយចំនួន បៀចំនួន ៥ កន្ទេលចំនួន ១ ហើយធ្វើការអប់រំ នឹងកិច្ចសន្យាបញ្ឍប់លេងបន្តទៀត នឹងអោយវិលត្រឡប់ទៅផ្ទះវិញ ៕ សុផល