អប់រំ
ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី២២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ០៩:០០ ព្រឹក នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា(HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខាលើ លិខិតប្ដូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣៤២លានយ៉េន (ប្រមាណ ៣,២២ លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» សម្រាប់ឆ្នាំសិក្សា ២០១៨។
ហិរញ្ញប្បទានឥតសំណងនេះ ត្រូវបានផ្តល់ជូនរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដោយរដ្ឋាភិបាលជប៉ុន ដើម្បីពង្រីកបន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច អប់រំ ធនធានមនុស្ស និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ៕