ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ព្រឹកថ្ងៃទី២២ ឧសភានេះបានដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរកមធ្យោបាយធ្វើអោយកាន់តែប្រសើរឡើង នៅក្នុងកិច្ចការអភិវឌ្ឍទេសចរណ៍ និងអេកូទេសចរណ៍អោយឆ្លើយតបទៅនឹងការវិវត្តន៍របស់ សកលលោក និងតំបន់អាស៊ាន ដែលកម្ពុជាក៏ជាសមាជិកមួយរបស់អាស៊ាន និងមានសក្តានុ ពលខ្ពស់ក្នុងវិស័យទេសចរណ៍។
ថ្លែងក្នុងកិច្ចប្រជុំនេះលោក រដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា សកលលោក ក៏ ដូចជាតំបន់អាស៊ានកំពុងមាននិន្នាការកើនឡើងនៃវិស័យអេកូទេសចរណ៍ ដោយវិស័យមួយ នេះបានក្លាយជាផ្នែកនៃការរកចំណូលមួយយ៉ាងសំខាន់ក្នុងការចាក់បញ្ចូលហិរញ្ញវត្ថុទៅក្នុង សេដ្ឋកិច្ចសហគមន៍ និងសេដ្ឋកិច្ចជាតិ។ លោក បានបន្ថែមថា ជាការពិតការអភិវឌ្ឍអេកូ ទេសចរណ៍គឺវាបានផ្សាភ្ជាប់ទៅនឹងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ និងជាកិច្ច គាំពា៌ចំពោះបរិស្ថាន ដែលយើងត្រូវតែជម្រុញកិច្ចការនៃការអភិវឌ្ឍអេកូទេសចរណ៍នេះឲ្យ បានខ្លាំងក្លា ស្របតាមការវិវត្តន៍របស់សកលលោក និងតំបន់។ ឯកឧត្តមបានណែនាំឲ្យផ្នែក ពាក់ព័ន្ធទាំងអស់សហការគ្នាឲ្យបានជិតស្និទ្ធ និងសកម្មបំផុតក្នុងការបំពេញកិច្ចការនេះឲ្យ ទទួលបានជោគជ័យ។
លោក អាំង សុវណ្ណរ័ត្ន ប្រធានលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ និងអេកូទេសចរណ៍បានថ្លែងថា អ្វីៗដែលយើងបានរៀបចំ និងកំពុង អនុវត្តន៍បច្ចុប្បន្ននេះ គឺស្របតាមកម្រិតសកល និងកម្រិតតំបន់ ហើយដើម្បីជម្រុញឲ្យមានការ បង្កើតសហគមន៍ទេសចរណ៍ ឬសហគមន៍អេកូទេសចរណ៍ថ្មីៗបន្ថែមទៀតចាំបាច់ត្រូវមានការ ចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ស្របតាមស្មារតីនៃច្បាប់ដែលចែងថា អេកូទេសចរណ៍ ក៏ ដូចជាការគ្រប់គ្រប់គ្រងអេកូទេសចរណ៍មូលដ្ឋាន គឺជាការទទួលខុសត្រូវរួមនៅក្នុងការរៀបចំ និងគ្រប់គ្រងដោយគ្រប់ភាគីពាក់ព័ន្ធ៕