យោងតាមអ្នកប្រវត្តិសាស្ត្រ និងអ្នកមគ្គុទេសទេសចរណ៏ក្នុងតំបន់ ដែលកំពុង អំពាវនាវដល់ រដ្ឋាភិបាល ឲ្យការពារ និងអនុវត្តន៏ការងារអភិរក្សទីតាំងវិមាន បានឲ្យដឹងថា វិមានដ៏ល្បី ឈ្មោះបំផុតរបស់ប្រទេសឥណ្ឌា ជាថ្មកែវព័ណ៌ស គឺវិមាន Taj Mahal កំពុង ទទួលរងពីការបំពុលបរិស្ថានយ៉ាងខ្លាំង។ យោងតាមបញ្ជីរបស់អង្គការសុខភាពពិភពលោកនៅឆ្នាំនេះបានឲ្យដឹងថា ការបំពុលបរិ ស្ថាន ក្នុងក្រុងអាក្រា បាន កើនឡើងខ្លាំង រយៈពេលជាង៣០ឆ្នាំមកនេះ ។ ទីក្រុងដែលស្ថិត នៅលើខ្សែក្រវ៉ាត់ ឧស្សាហកម្ម គឺមានចំណាត់ថ្នាក់ទី៨ ក្នុងការបំពុល បរិយាកាស ខ្លាំង បំផុតលើពិភពលោក ។
វិមានមូហ្គាល់ Mughal palace សតវត្សន៏ទៅ១៧ ត្រូវបានសាងសង់ឡើងដោយ អធិរាជ្យ សាចាអាន ក្នុងការចងចាំនៃ ម្ចាស់ក្សត្រី ជាទីស្រលាញ់របស់ព្រះអង្គ មុមតាយ ម៉ាហល ដែលមានមនុស្សរាប់លាននាក់ មកទស្សនា ជារៀងរាល់ឆ្នាំ រួមទាំងគ្រួសាររាជវង្ស និងតារាភាពយន្ត ។ប៉ុន្តែអ្នកមគ្គុទេស ទេសចរណ៏ និយាយថា ភ្ញៀវទេសចរណ៏បរទេស កំពុងធ្លាក់ចុះ ដោយសារតែការបំពុល បរិស្ថាន ដែលធ្វើឲ្យជញ្ជាំងវិមានថេម៉ាហល មានព័ណ៌លឿង ។
មានការបំពុលបរិស្ថាន មកពី លូបង្ហូទឹក ដែលធ្វើឲ្យកើនឡើងនូវសត្វល្អិត និងភាពកក្វក់នៅជុំវិញ។ ការបញ្ចេញ ផ្សែងពីយានយន្ត ដ៏ច្រើន ដែលស្ទះចរាចរណ៏លើដងផ្លូវ ក៏ជាការបង្ករបញ្ហា បំពុល បរិស្ថានផងដែរ៕