ភ្នំពេញ ៖ អគ្គនាយកស៊ីម៉ាក់ ឯ.ឧ ហេង រតនាបានច្រានចោល ចំពោះការលើកឡើងថា គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជាជាច្រើនស្អុយ មិនមានសារ ធាតុ ជាតិផ្ទុះ។ ការអះអាងថាគ្រាប់មីននៅកម្ពុជាស្អុយកំពុងធ្វើឲ្យប្រជាជន មាន ការ មានការភ័ន្តច្រលំ នឹងអាចចាប់កាន់ និងដុំគ្រាប់មីនទាំងនោះ។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទាត់ចោលចំពោះការអះអាងរបស់អង្គការមួយដែលមានស្នាក់ការនៅកម្ពុជា ដែលថ្មីៗនេះបាននិយាយថា មីននៅកម្ពុជាស្អុយ និងខូចគុណភាព។
នេះគឺជាការបង្ហាញដោយគ្មានការទទួលស្គាល់ពីលទ្ធផលការងាររបស់ស៊ីម៉ាក់ ឬរាជរដ្ឋាភិបាល។ ការអះអាងរបស់អង្គការខាងលើហាក់ផ្ទុយ ទៅនឹងភាពពិតជាក់ស្តែង គ្រាដែលសប្តាហ៍មុនមានករណីផ្ទុះគ្រាប់មីនបណ្តាល ឲ្យមានមនុស្សស្លាប់ពីរ ដោយម្នាក់នៅខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅខេត្តក្រចេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីនៅក្នុងពិធីបិទសន្និបាតជាតិសកម្មភាពមីន២៥ឆ្នាំ បានប្រតិកម្មខ្លាំងៗចំពោះការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាល ដោយបាន ចាត់ទុកថា ការលើកឡើងនោះគ្មានមូលដ្ឋាន។ សម្តេចតេជោបានណែនាំទៅអង្គការនោះពិនិត្យឡើងវិញ ព្រោះការលើកឡើងអាចបង្កការគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋជាច្រើន៕