ម៉ារ៉ាវី ៖ វាគឺជាការចងចាំដ៏ឈឺចាប់សំរាប់ប្រជាជន ក្នុងទីក្រុងម៉ារ៉ាវី ប្រទេសហ្វីលីពីន ដែល ហែកហួរ ដោយ សង្គ្រាមបន្ទាប់ពីការប្រយុទ្ធគ្នាដ៏ខ្លាំងរវាងកងទ័ពរដ្ឋាភិបាល និងអ្នកគាំទ្រ រដ្ឋអ៊ីស្លាម កាលពីឆ្នាំមុន ដែលបានបន្សល់ទុកតំបន់ជាច្រើននៃទីក្រុងនេះរងការបំផ្លាញ។ ប្រជាជន ជាង ៣សែន៥ម៉ឺននាក់ បានភៀសខ្លួនចេញ បន្ទាប់ពីក្រុមប៉ះបោរាប់រយនាក់ បានរឹបអូស តំបន់ជាច្រើននៅទីក្រុងភាគខាងត្បូង ដែលជាលទ្ធផល យុទ្ធនាការយោធា រយៈ៥ខែ បានសម្លាប់មនុស្សជាង១១០០នាក់ រួមទាំងទាហាន១៩៦នាក់។
រយៈពេល១ឆ្នាំ ប្រជាជនដែលបានជន្លៀសខ្លួន បានចងចាំពីការភ័យរន្ធត់ នៃការប្រយុទ្ធស៊ីសាច់ហុតឈាម។ ប្រជាជនភៀសខ្លួន និយាយថា លោកបានភៀសខ្លួនចេញជាមួយប្រពន្ធរបស់លោកនិងកូន៦នាក់ នៅពេល ដែលគ្រាប់កាំភ្លើងនិងគ្រាប់បែក បានវាយប្រហាមកលើផ្ទះរបស់គាត់ក្នុងទីក្រុងម៉ារ៉ាវី ។ ឳពុកម្តាយរបស់ លោក នៅបាត់ខ្លួននៅឡើយ ដែលលោកបានសន្និដ្ឋានថា ស្លាប់ បន្ទាប់ ពីការស្វែងរក រយៈពេលជាច្រើនខែ។
បច្ចុប្បន្ននេះ លោករស់នៅជាមួយក្រុមគ្រួសារ ក្នុងទីជម្រក បណ្តោះអាសន្ននៅជាយក្រុងម៉ារ៉ាវី និងទទួលជំនួយបន្តិចបន្តួចពីរដ្ឋាភិបាល ។ លោកសង្ឃឹមថា និងមានជីវភាពរស់នៅទៀងទាត់ដើម្បីចិញ្ចឹមគ្រួសាររបស់លោក ជា ជាង ទទួលជំនួយពីទីភ្នាក់ងារផ្តល់ជំនួយ។
អ្នកនាំពាក្យប្រធានាធិបតី លោកហារីរ៉ុក និ យាយ នៅក្នុងទីក្រុងម៉ានីល ថា យ៉ាងហោចណាស់ ប្រជាជន៧០ភាគរយ បានត្រឡប់ ចូលទៅកាន់ទីក្រុងម៉ារ៉ាវីវិញដោយប្រជាជនភាគច្រើនស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។
រដ្ឋាភិបាល បានទទួលធ្វើការស្តារឡើងវិញទាំងស្រុង ដែលត្រូវចំណាយពេលជា ច្រើនឆ្នាំ ដោយសាតែការខូចខាតធ្ងន់ធ្ងរ ហើយរដ្ឋាភិបាល បានសន្និដ្ឋានថា និង ចំណាយប្រាក់ជាង ១ពាន់លានដុល្លារ ប៉ុន្តែគំរោង រយៈពេលខ្លីត្រូវបានបង្កើតឡើង ដើម្បីផ្តល់កន្លែងស្នាក់នៅ ដល់ប្រជាជន៕