ព្រៃវែង ៖ ករណីចោរលួចរថយន្តម៉ាក HYBRIDPRIUS ១គ្រឿងពីរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ខែឧសភាឆ្នាំ២០១៨ ត្រូវបាននគរបាលស្រុកញ្ជ្រៀច.ខេត្តព្រៃវែង ដាក់កម្លាំងចុះត្រួតពិនិត្យស្រាវជ្រាវនៅក្នុងភូមិសាស្ត្ររបស់ខ្លួនគ្រប់គ្រង រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១និង៤៥នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលចុងអំពិល.ស្រុកកញ្ជ្រៀចបានប្រទះឃើញរថយន្តដូចភិនភាគខាងលើនៅផ្ទះរបស់ជនសង្ស័យឈ្មោះ សួង វណ្ណដា ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិមានជ័យ.ឃុំចុងអំពិល.ស្រុកកញ្ជ្រៀចកម្លាំងក៍ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថារថយន្ត១គ្រឿងនេះគឺខ្លួនគេបានលួចមកពីម្តុំក្រោយមន្ទីរពេទ្យរុស្សី.រាជធានីភ្នំពេញ។ យោងតាមចម្លើយសារភាពសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៍បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងរថយន្តទៅអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀចដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕