សមត្ថកិច្ចចម្រុះចុះពិនិត្យទីតាំងរុករករ៉ែមាសចិនមួយកន្លែង សង្ស័យបង្ហូរសំណល់គីមីចូលទឹកព្រែក
មណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា គិតត្រឹមវេលាម៉ោង១០ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នេះ កម្លាំងជំនាញចម្រុះអាវុធហត្ថលើផ្ទៃប្រទេស ក្រសួងបរិស្ថាន ក្រសួងរ៉ែ នឹងថាមពល រួមជាមួយអាជ្ញាធរខេត្ត-ស្រុកប្រមាណជិត១០០នាក់ កំពុងធ្វើដំណើរចុះទៅពិនិត្យស្រាវជ្រាវករណីក្រុមហ៊ុនរ៉ែមាសចិន រ៉ុង ឆេង ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ។
សេចក្តីរាយការណ៍បន្តថា ការចុះទៅរបស់កម្លាំង គឺបន្ទាប់ពីសង្ស័យថា បានបង្ហូរកាកសំណល់គីមីចូលទៅប្រភពទឹកធម្មជាតិ បង្កឱ្យមានការប៉ះពាល់សុខភាពប្រជាពលដ្ឋ និងពិនិត្យដោះស្រាយលើករណីក្រុមហ៊ុនរំលោភយកដី
សហគមន៍ចុងផ្លាស់ ៕