ជប៉ុន គាំទ្រការបន្តដាក់សម្ពាធលើកូរ៉េខាងជើង បន្ទាប់ពីលុបចោលកិច្ចប្រជុំកំពូល
ជប៉ុន ៖ លោក យូស៊ីហ៊ីត ស៊ូហ្គា Yoshihide Suga ប្រធានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីជប៉ុន បានប្រាប់ ក្រុមអ្នកសារព័ត៌មានថា ការបន្តដាក់សម្ពាធ និងការដាក់ទណ្ឌកម្ម ទៅលើប្រទេសកូរ៉េខាងជើង គឺជារឿងចាំបាច់នៅពេលដែលកិច្ចប្រជុំកំពូលនេះ ត្រូវបានលុបចោល។
លោកបាននិយាយថា កិច្ចប្រជុំកំពូល ចាំបាច់ដើម្បីនាំមកនូវការរីកចម្រើន ក្នុងបញ្ហានុយក្លេអ៊ែរ។ ដោយគាំទ្រការលុបចោលកិច្ចប្រជុំកំពូល របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ លោក ស៊ូហ្គា បាននិយាយថា ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ត្រូវតែបន្តអនុវត្តន៏។
គួរបញ្ជាក់ថា កាលពីម្សិលមិញ លោក ត្រាំ បានសរសេរលិខិត ទៅកាន់លោកគីម ជុងអ៊ុន ដើម្បីប្រកាសដកខ្លួន ពីកិច្ចប្រជុំជាលើកដំបូងរវាងប្រធានាធិបតីអាមេរិក និងមេដឹកនាំកូរ៉េខាងជើង ក្នុងប្រទេសសឹង្ហបុរី នៅថ្ងៃទី 12 ខែមិថុនា៕