លោក ស៊ិក ប៊ុនហុក ជាតំណាងរាស្ត្រមណ្ឌលកំពង់ធំ នៃគណបក្សប្រជាជនកម្ពុជា និងបច្ចុប្បន្ន ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី។
១.ប្រវត្តិសង្ខេប
-នាមត្រកូល និងនាមខ្លួន ស៊ិក ប៊ុនហុក
-ថ្ងៃ ខែ ឆ្នាំកំណើត កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៤៦
-ទីកន្លែងកំណើត នៅភូមិព្រែកព្រះស្តេច ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។
– ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១១ ផ្លូវ៤៤៨ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
២.កម្រិតវប្បធម៌
ការសិក្សាជាន់ខ្ពស់វិញ លោក ស៊ិក ប៊ុនហុក បានទទួល សញ្ញាបត្រជាន់ខ្ពស់ជាច្រើន ដូចជា៖មធ្យមសិក្សាប័ត្រភាគទី២ (Bac II) សាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ សញ្ញាប័ត្រឧត្តមសិក្សាទស្សនៈវិជ្ជា សញ្ញាប័ត្រជាន់ខ្ពស់ការងារវប្បធម៌ សញ្ញាប័ត្រឧត្តមសិក្សាវិទ្យាសាស្ត្រនយោបាយសង្គម (បណ្ឌិតសភាវិទ្យានយោបាយទីក្រុង Moscou) សញ្ញាប័ត្ររដ្ឋបាលវប្បធម៌ ក្រសួងវប្បធម៌បារាំង។
៣.បទពិសោធន៍ការងារ
-១៩៦៧ សាស្ត្រចារ្យភាសាបារាំង ខ្មែរ នៅវិទ្យាល័យព្រះមុនីវង្ស បាត់ដំបង។
-១៩៦៧-១៩៧២ នាយកវិទ្យាល័យមោងឫស្សី បាត់ដំបង។
-១៩៧២-១៩៧៥ ជាអ្នកតំណាងរាស្ត្រ នៅសភាជាតិ ជាប្រធានគណៈកម្មការនីតិកម្ម។
-១៩៧៥-១៩៧៩ ជាកសិករភូមិពពឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
-១៩៧៩-១៩៨៤ ប្រធានទីរួមខេត្តកំពង់ធំ។
-១៩៨៤-១៩៩៣ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិចិត្រសិល្បៈភ្នំពេញ។
-១៩៩៣-១៩៩៨ អគ្គនាយកបច្ចេកទេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
-១៩៩៨-២០០០ ទីប្រឹក្សាច្បាប់ប្រធាន គ.ជ.ប។
-២០០០-២០០៧ ទីប្រឹក្សាច្បាប់លោក ងួន ញិល អនុប្រធានទី១ នៃរដ្ឋសភា។
-២០០៧ ដល់បច្ចុប្បន្ន ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប់ឆ្នោតប្រធាន គ.ជ.ប។
-សមាសភាព សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មីចំនួន០៩នាក់ បានលេចចេញជារូបរាងហើយ តាមរយៈការបោះឆ្នោតគាំទ្រនៅក្នុងរដ្ឋសភា កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ ដោយមានសម្លេង១១៣ លើ១១៧ ហើយក្នុងនោះ លោក ស៊ិក ប៊ុនហុក បេក្ខភាពមកពីគណបក្សប្រជាជនកម្ពុជា ជាប្រធាន និងលោក គួយ ប៊ុនរឿន បេក្ខភាពមកពីគណបក្សសង្គ្រោះជាតិ ជាអនុប្រធាន ហើយ០៧នាក់ទៀត ជាសមាជិក៕
ប្រវត្តិលោក ស៊ិក ប៊ុនហុក