ប៉ោយប៉ែត ៖ គោចំនួនពីរក្បាល ដែលដើរតាមផ្លូវជាតិលេខ៥ ត្រូវកម្លាំងនគរបាលផែនសណ្ដាប់ ធ្នាប់ចរាចរណ៏ក្រុងប៉ោយប៉ែត ធ្វើការចាប់ទុកដើម្បីរកមុខម្ចាស់ឲ្យចូលខ្លួនមកទទួលខុសត្រូវ កាលពី ព្រឹកថ្ងៃសុក្រ១១កើតខែជេស្នឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៥នេះ។
ប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវជាតិលេខ៥នៅក្រុងប៉ោយប៉ែត មានក្ដីរីករាយដោយ ឃើញកម្លាំងនគរ បាលផែនសណ្ដាប់ធ្នាប់ចរាចរណ៏ក្រុងប៉ោយប៉ែត បានចាប់គោចំនួនពីរក្បាល ក្នុង ចំណោម៣ក្បាល ដែលតែងតែដើរតាមបណ្ដោយផ្លូវជាតិលេខ៥ ដែលនឹងអាចបង្កគ្រោះថ្នាក់ ចរចរណ៍ ជា យថាហេតុ ខណៈគោទាំងនោះមានភាពផ្អើលរត់ ដោយសារស្នូរសំលេងរំពងលាន់លឺខ្លាំងៗ ម្យ៉ាង ទៀតពួក គាត់ លើកឡើងថា គីវាធ្វើឧ្យបាត់បង់សោភណ័ភាពក្រុង ព្រោះក្រុងប៉ោយប៉ែត គីក្រុងមួយ មានសារៈសំខាន់ ដ៏មានសក្តានុពលទាំងវិស័យសេដ្ឋកិច្ច និងទេសចរណ៍ គឺមានភ្ញៀវជាតិ និងអន្តរជាតិ ធ្វើដំណើរឆ្លង កាត់មកពីប្រទេសថៃ ឆ្ពោះទៅកាន់ទីប្រជុំជននានា និងទៅរាជធានីភ្នំពេញ។
ពួកគាត់បញ្ជាក់ថា សត្វពាហនៈគីជាសត្វចឹញ្ចឹមមានទ្រុង និងមានម្ចាស់មិនគួរបណ្ដោយឧ្យ ដើរ តាមទីសារធារណៈជាន់ដំណាំនិងស៊ីដំណាំប្រជាពលរដ្ឋដែលពួកគាត់ដាំនៅតាមលំនៅដ្ឋាន និងចំការ គួតែសមត្ថកិច្ច ឬអាជ្ងាធរចាត់វិធានការណាមួយឧ្យសមស្របទៅតាមច្បាប់ដែលប្រមុខរាជរដ្ឋាភិបាល បានចែង។ ម្យ៉ាងទៀតគេសង្កេតឃើញសត្វពាហនៈជាច្រើនកំពុងតែដើរលុកលុយ នៅតាមបណ្ដាភូមិ មួយចំនួនទៀតពេញទីក្រុងប៉ោយប៉ែត បើទោះជាកន្លងមក រដ្ឋបាលក្រុងបានធ្វើសេចក្ដីប្រកាស ឬក៏ ហៅម្ចាស់សត្វទាំងនោះ មកអប់រំក៏ដោយតែម្ចាស់សត្វពាហនៈទាំងអស់នោះ បីដូចជាមិនអើពើសោះ។
លោក ឈឿន ប៊ុនថានាយផ្នែកចរាចរណ៍ ក្រុងប៉ោយប៉ែត ប្រាប់ថា គោដែលកម្លាំងលោកចាប់ នោះ ចំនួនពីរក្បាល មេ១ និងកូន១ ហើយការចាប់នោះ យកវាមករក្សារទុកនៅទីស្នាក់ការអធិការក្រុង ប៉ោយប៉ែត ដើម្បីឧ្យម្ចាស់ចេញមុខ និងធ្វើកិច្ចសន្យាជាលើកទីមួយ បើមិនព្រមអនុវត្តន៏តាមមន្ត្រីជំនាញ
លោក និងសុំគោលការពីថ្នាក់លើព្រមាន និងផាកពិន័យម្ចាស់គោទៅតាមផ្លូវច្បាប់។ លោកបន្ត ថាៈ ចំពោះសត្វពាហនៈដែលតែងតែដើរនៅតាមភូមិ និងបង្ករផលប៉ះពាល់ដំណាំអ្នកស្រុកនោះ លោក និងធ្វើបន្តបន្ទាប់នៅថ្ងៃខាងមុខ ព្រោះមិនមែនត្រឹមតែសោភ័ណ្ឌភាពទីក្រុងប៉ុណ្ណោះទេ គឺថែមទាំងរក្សា សុវត្ថិភាព ដែលអាចបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕