ខេត្តក្រចេះ ៖ សាឡាងដរចម្លង១គ្រឿង ត្រូវបានក្រឡាប់លិចចូញលទឹក នៅមាត់ច្រាំងទន្លេ ខណៈដែលរថយន្តដឹកឈើធុនធំ យីឌុប២គ្រឿង របងស់ក្រុមហ៊ុន (ស៊ីងបាយអូរធិច) បានបើក ឡើងលើសាឡាងបំរុងឆ្លងទន្លេ តែទំនងខុសបច្ចេកទេស ក៍ត្រូវដាំទីងទាំងរថយន្តដឹកឈើ និង សាឡាងក្រឡាប់ចូលទឹកទន្លេ មេគង្គ តែម្តង។
ហេតុការណ៍លិចសាឡាងដឹកឡានឈើធំៗ២គ្រឿង ក្នុងចំណោមរថយន្តដឹកឈើចំនួន១១ គ្រឿងនេះ បានកើតឡើងកាលពីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែឧសភា ស្ថិតនៅត្រើយខាង លិច ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
នាយផ្នេករដ្ឋបាលព្រៃឈើស្រុកព្រែកប្រសព្វ លោក ប៊ួយ រតនា បានឱ្យដឹងថាករណីក្រឡាប់ សាឡាងដរចម្លង (ឫស្សីចារ -ជ្រោបន្ទាយ) នេះ បានកើតឡើងដោយសារតែរថយន្តយីឌុបដឹកឈើ ចំនួន២គ្រឿងរបស់ក្រុមហ៊ុនដឹកជញ្ជូនឈើឆ្លងឆ្ពោះទៅត្រើយខាងកើតក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី។ ពេលនោះរថយន្តទី១ បានបើកចូលសាឡង់ រួចជាស្ថាពរ រឺឯរថយន្តទី២ ក៏បានបើកចូលបន្តទៀត នៅពេលបើកចូលទៅលើសាឡង់ក៏ចាប់ផ្តើមផ្អៀងម្តងបន្តិចៗធ្វើឱ្យមនុស្សដែលនៅលើសាឡង់នោះរត់លោតគេចខ្លួនចេញអស់ភ្លាមៗនោះសាឡង់ក៏ក្រឡាប់តែម្តង។
ជាមួយនិងហេតុការណ៍ក្រឡាប់សាឡង់ដរចម្លងនេះ បណ្តាលឱ្យរថយន្តដឹកឈើ២គ្រឿង ត្រូវសាឡាងក្រឡាប់គ្របពីលើលិចចុះក្នុងទន្លេជាប់មាត់ច្រាំង តែមិនមានមនុស្សណាម្នាក់រង គ្រោះ ថ្នាក់នោះទេ។
លោក ប៊ួយ រតនា បានបញ្ជាក់ថា នៅយប់នោះ គឺមានរថយន្តដឹកឈើ ចំនួន១១គ្រឿង ដឹក ចេញពីក្រុមហ៊ុន(ស៊ីងបាយអូរធិច) របស់ប្រទេសកូរ៉េ ជាក្រុមហ៊ុនវិនិយោគមួយ មានទីតាំងស្ថិត នៅក្នុង ភូមិសាស្ត្រឃុំវឌ្ឍនៈ ស្រុកសំបូរ ។ ហើយរថយន្តដឹកឈើទាងនេះ គឺមានច្បាប់ទម្លាប់ ដឹក ជញ្ជូនត្រឹមត្រូវ ។
ទោះបីជាមានការអះអាងថា ឈើដែលដឹកតាមរថយន្តយីឌុបទាំង១១គ្រឿងនោះ មានច្បាប់ ទម្លាប់យ៉ាងណាក៏ដោយ តែកន្លងទៅប្រជាសហគមន៍ការពារព្រៃឡង់ ធ្លាប់បានអះអាងថា សព្វថ្ងៃ នេះក្រុមហ៊ុន(ស៊ីងបាយអូរធិច) ជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េ គឺបានធ្វើសកម្មភាព ចូលទៅកាប់ ឈើ ខុសច្បាប់ នៅក្នុងតំបន់ព្រៃឡង់ ដែលមានទីតាំងជាប់ព្រំប្រទល់ ខេត្តកំពង់ធំ រួចដឹកឈើក្រុម ហ៊ុន ធ្វើជាឈើស្របច្បាប់ ហើយដឹកចេញតែម្តង ៕