ភ្នំពេញ ៖ រដ្ឋមន្ត្រី៣រូប ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ស្តីបន្ទោសធ្ងន់ៗនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ គឺលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានឆ្លើយដាក់គ្នាជុំវិញករណី ប្រជាពលរដ្ឋពុលនៅក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។
ទន្ទឹមនោះសម្តេចក៏បានព្រមានដកតួនាទីរដ្ឋមន្ត្រីទាំង៣ក្រសួងនេះផងដែរ ខណៈដែលសម្តេច បានចាត់ទុកការព្យាយាមសាចទឹកដាក់ គ្នារបស់រដ្ឋមន្ត្រីទាំង៣រូប គឺជាការខ្វះការខុសត្រូវរបស់ខ្លួនក្នុងហេតុការណ៍នេះ។
សូមជម្រាបថា រដ្ឋមន្ត្រី៣រូបនោះ បានចេញមុខមកបកស្រាយផ្ទុយគ្នាអំពីករណីពលរដ្ឋពុលនៅ ខេត្តក្រចេះ ខណៈដែលការបកស្រាយរបស់រដ្ឋមន្ត្រីទាំង៣រូបនោះ បានបង្ហាញថា ពួកគាត់គ្មាន សមត្ថភាពធ្វើជារដ្ឋមន្ត្រី ហើយគ្មានការទទួលខុសត្រូវសូម្បីតែបន្តិចក្នុងការងារជំនាញរបស់ខ្លួន បើទោះបីអ្នកខ្លះអះអាងថា ពួកគាត់ចាស់ៗ អស់ហើយ ដូច្នេះរាល់ការងារដែលពួកគាត់ធ្វើលែង អីនឹងខ្វះចន្លោះ ឬខុសឆ្គងនោះ ។
ប៉ុន្តែអ្នកខ្លះថា ពួកគាត់រវល់តែគិតអំពីការយកចិត្តយកថ្លើម សម្តេច ព្រោះខ្លាចធ្លាក់បុណ្យសក្កិ ដូច្នេះហើយទើបកិច្ចការខាងក្រោមមិនសូវជាគិតគូរប៉ុន្មាននោះ ឡើយ៕