ហ្វីលីពីន ៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោឌូទឺតេ កំពុងមានផែនការ ឈរឈ្មោះអភិ បាល ក្រុង ជាថ្មីម្តងទៀតនៅពេលអណត្តិប្រធានាធិបតីរយៈពេល៦ឆ្នាំរបស់លោកបញ្ចប់ ក្នុងឆ្នាំ២០២២។ លោកឌូទឺតេ មានអាយុ៧៣ឆ្នាំ អតីតជាអភិបាលក្រុងដាវ៉ៅ ជាស្រុក កំណើតរបស់លោក នៅប្រទេសហ្វីលីពីន ភាគខាងត្បូង រយៈពេល២៣ឆ្នាំ មុនពេលឈរ ឈ្មោះជា ប្រធានាធិបតី ក្នុងឆ្នាំ២០១៦។ ក្នុងរយៈពេល២ឆ្នាំនៃការឡើងកាន់តំណែង លោក ឌូទឺតេ នៅមិនទាន់គិតអំពើ ការចូលនិវត្តន៍នៅឡើយ។ នៅក្នុងពិធីសម្ពោធស្ពាន មួយក្នុងទីក្រុងដាវ៉ៅ លោកបានលើកឡើង ពីលទ្ធភាពនៃការបំរើការងារជាអភិបាល ក្រុងក្នុង ស្រុកកំណើតរបស់លោក ដោយលោកបាននិយាយថា ប្រសិនបើលោក មិនមាន ការងារណាមួយនោះទេ លោកនិងឈរឈ្មោះជាអភិបាលក្រុងជាថ្មីម្តងទៀត។
លោក បានបញ្ជាក់ ថា លោកជិតមកដល់ចុងបញ្ចប់នៃផ្លូវ ដូច្នេះលោក ថ្លែងអំណរគុណសំរាប់ ការគាំទ្រលោក ជួយលោក ហើយប្រជាជនភាគច្រើនចំបំផុតគឺជាអ្នកគាំទ្ររបស់លោក។ លោកឌូទឺតេ ជា ប្រធានាធិបតីដំបូង ដែលមានការសាទរពីកោះមីនដាណាវ នៅប្រទេស ហ្វីលីពីន ភាគខាងត្បូង។ លោកឌូទឺតេ បានកាន់តំណែងជាអភិបាលក្រុងដាវ៉ៅក្នុងឆ្នាំ ១៩៨៨ ហើយត្រូវបានជាប់ឆ្នោតសាជាថ្មី៦លើក បន្ទាប់ពីមានកេរ្ត៏ឈ្មោះសំរាប់ការរឹត បន្តឹង លើឧក្រិដ្ឋកម្ម។ លោកឌូទឺតេ បានឈ្នះតំណែង ប្រធានាធិបតី ក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ហើយបច្ចុប្បន្ននេះ កូនស្រីរបស់លោក លោកស្រី សារ៉ាឌូទឺតេ ខាពីយ៉ូ គឺជាអភិ បាលក្រុងដាវ៉ៅ។ អតីតប្រធានាធិបតី លោក គ្លររីយ៉ា អារ៉ូយ៉ូ បានឈរឈ្មោះនៅក្នុងសភា តំណាងរាស្ត្រ នៅពេលអណត្តិប្រធានាធិបតីរបស់លោក បានបញ្ចប់ ក្នុងឆ្នាំ២០១០៕