ភ្នំពេញ៖ នគរបាលមូលដ្ឋានចាប់ខ្លួន សន្ដិសុខយាមនៅអង្គការ KKEV ម្នាក់ បញ្ជូនទៅតុលាការ ដោយចោទប្រកាន់ពីបទចាប់រំលោភ ក្មេងស្រីជាអនីតិជនអាយុក្រោម១៥ឆ្នាំ។
ការឃាត់ខ្លួននេះ បានធ្វីឡើង កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០១៥ នៅក្នុងបរិវេណ ទីតាំងអង្គការនោះ ដែលស្ថិតនៅក្នុងភូមិ សំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ជនសង្ស័យនោះឈ្មោះ ទន់ ស៊ីណា ភេទប្រុស អាយុ៣៥ឆ្នាំ បម្រើការនិងស្នាក់នៅ ក្នុងអង្គការKKEV ។ ចំណែកក្មេងស្រីរង គ្រោះអាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៣ រៀន និងស្នាក់នៅក្នុងអង្គការជាមួយគ្នា ។
សាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនពេលកើតហេតុខណៈ កុមារីរងគ្រោះកំពុងអង្គុយមើលទូរទស្សន៍នៅជាន់ផ្ទាល់ដីក្នុង អង្គការ ពេលនោះជនជាប់ចោទបានដើរមកជិតក្មេង ស្រីរួចងក់ក្បាល៣ដងដាក់នាង ។ ក្មេងស្រី ងឿងឆ្ងល់នឹងទង្វើរបស់ជននោះក៏ដើរ តាមសួរនាំរហូតដល់ម្ងាយប្រហែល៣០ម៉ែត្រពីកន្លែងមើលទូរទស្សន៍ ។ ពេលឃើញឱកាសល្អជនសង្ស័យបានចាប់ នាងឱប រួចនិយាយលួងលោមថា “ស្រឡាញ់ប៉ាឬទេ” តែនាងពុំបានឆ្លើយ តបឡើយ ។ បន្ទាប់មកជនសង្ស័យក៏ បាននាំកុមារីរងគ្រោះឡើងទៅបន្ទប់ របស់គេរួចក៏ធ្វើសកម្មភាពរំលោភបានសម្រេច ។
លុះដល់ពេលរសៀលក្រោយកើតហេតុ ក្មេងស្រីរងគ្រោះក៏បាននិយាយរឿងនេះ ប្រាប់អ្នកគ្រូរបស់នាងឈ្មោះ ម៉ែន សុគន្ធា ហើយអ្នកគ្រូក៏បានមករាយការណ៍រឿង នេះប្រាប់លោកស្រី ឡេង ប៊ុណ្ណា ប្រធាន អង្គការទើបរាយការណ៍ប្រាប់នគរបាលមូលដ្ឋានឲ្យមកចាប់ខ្លួនសន្ដិសុខ រូបនោះ ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ចែងបន្ដតាមនីតិវិធី ៕