ភ្នំពេញៈ រថយន្តដឹកប្រេងសាំងក្រឡាប់កិនម៉ូតូបណ្តាលអោយបុរស់ម្នាកស្លាប់ភ្លាមៗនៅកន្លែងចំនែករថយន្តបង្កបានក្រឡាប់ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោងវេលាម៉ោង១និង៣០នាទី នៅតាមបណ្តោយផ្លូវលេខ20A ស្ថិតក្នុងភូមិសេរីសម្បត្តិសង្កាត់គងនយខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តៃកុងរថយន្តមានឈ្មោះ រស់ អៀងលី ភេទប្រុសអាយុ៤១ឆ្នាំ មុខរបរ (បើកបររថយន្ត ) ស្នាក់នៅភូមិឡកំបោ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
ចំណែកសព្វមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេជិះម៉ូតូម៉ាកDAELIM(សង់កូរ៉េ)ពណ៍ក្រហមដឹកមាន់ពាក់ស្លាកលេខ កណ្តាល 1K-3356
រថយន្តបង្ករម៉ាកSTERLING ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5866 ជាប្រភេទរថយន្តសណ្តោងស៉ីទែនដឹកប្រេងរបស់ក្រុមហ៊ុនកម្ពុជាតេលា ។
តាមប្រភពពីព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគាត់ឃើញរថយន្តនិងម៉ូតូបើកបរស្របទិសគ្នាពីលិចទៅកើតលុះមកដល់កន្លែងកើតហេតុដោយខាងម៉ូតូបានរអិលដួលព្រោះមានភ្លៀងរលឹមស្របពេលរថយន្តមកពីក្រោយជាន់ហ្វាំងបណ្តាលអោយរេចង្កូតក្រឡាប់កិនទៅលើម្ចាស់ម៉ូតូបណ្តាលអោយស្លាប់បាត់បង់ជីវិតនៅកន្លែងតែម្តង ។
បច្ចុប្បន្នក្រោយសមត្ថកិច្ចធ្វើការវាស់វែងរួច សាកសពសមត្ថកិច្ចកុំពុងធ្វើការស្វែងរកសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីចំណែកតៃកុងនិងរថយន្តរួមទាំងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យសណ្តាប់ធ្នាប់ចរាចរផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕