សម្តេច​តេ​ជោ បញ្ជា​ឲ្យ​ដកហូត​ភ្នំ​តា​ទុង ក្នុង​ខេត្តកំពត ពី​ក្រុមហ៊ុន​ឯកជន​មកវិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 May, 2018 ក+ ក-

​ភ្នំពេញ ៖ ដោយ​មើលឃើញថា ភ្នំ​ដែលមាន​សក្តានុពល​មួយ​នៅក្នុង​ខេត្តកំពត ហៅថា ភ្នំ​តា​ទុង ដែល​ត្រូវបាន​ប្រគល់អោយ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​យកទៅ​ធ្វើការ​អភិវឌ្ឍ តែ​រហូតមក​ដល់ពេលនេះ​ពុំទាន់​មាន​ឃើញ​ការអនុវត្ត​ដូច​ការសន្យា​នោះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា បាន​ចាត់​អោយ​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល គឺ​ឯកឧត្តម ស៊ុយ សែម ត្រូវធ្វើ​ការពិនិត្យ​ជាមួយ​ក្រុមហ៊ុន​នោះ​ឡើងវិញ បើ​ទុកចោល​មិនមាន​ការអភិវឌ្ឍ​នោះ គឺ​ត្រូវ​ដកហូតយក​មកវិញ ដើម្បី​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេងទៀត​អភិវឌ្ឍ សម្រាប់​ការផលិត​ស៊ីម៉ង់​ត៏ ព្រោះ​កម្ពុជា​ត្រូវការ​ស៊ីម៉ង់​ត៏ បន្ថែមទៀត ទាំង​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក និង​អាចធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ទៀតផង ។​

ការលើកឡើង​ដូចនេះ គឺ​នៅក្នុង​ពេលដែល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ងត៍ ក្នុងស្រុក​រតនៈមណ្ឌល ខេត្តបាត់ដំបង នៅ​ថ្ងៃទី​៣១ ខែឧសភា នេះ​។​

​ចំពោះ​រោងចក្រ​នៅទីនេះ អាច​ផលិត​បាន​ស៊ីម៉ង់​ត៏​ប្រមាណ​១​លាន​៧​សែន​តោន​ទៅ​២​លាន​តោន​ក្នុង​មួយឆ្នាំ​សម្រាប់​ផ្គត់ផ្គង់​តែ​ក្នុង​ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់​ប៉ុណ្ណោះ​…​មាន​ភ្នំ​មួយ​នៅ​កំពត​មិនទាន់​ប្រើប្រាស់​អស់​សក្តានុពល​ទេ ត្រូវយក​ភ្នំ​នោះ​ពី​ក្រុមហ៊ុន​ដែល​មិនបាន​ធ្វើការ​អភិវឌ្ឍ​មកវិញ​…)៕