ភ្នំពេញ ៖ កងឯកភាពភាពដោះមីនទី៤ ទី៦ និងកងផ្សេងទៀតរបស់ស៊ីម៉ាក់បានចាប់ ផ្តើមចេញ ប្រតិបត្តិការដើម្បីរំដោះផ្ទៃដីដែលមានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះនៅខេត្តចំនួនបួន និងធ្វើការស្រាវជ្រាវគ្រាប់មីននៅតំបន់បឹងទន្លេសាប ក្រោមជំនួយ ពីសាធារណៈរដ្ឋប្រជាមានិត្យចិន។
កញ្ចប់ថវិកាប្រមាណ២លាន៥សែនដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលនៃ សាធាណរដ្ឋ ប្រជាមានិត្យចិន ធ្វើការផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើ ការរំដោះផ្ទៃដីដែលមានមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តស្ទឹងត្រែង ព្រះវិហារ សៀមរាប និងខេត្តកំពង់ធំ រួមនឹងការស្រាវជ្រាវ ព័ត៌មាននៅតំបន់បឹងទន្លេ សាប។ នៅព្រឹកថ្ងៃទី០១ ខែមិថុនានេះ នៅវិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេសកម្ចាត់មីនខេត្តកំពង់ឆ្នាំង កម្លាំងរបស់ស៊ីម៉ាក់មកពីកងឯកភាពនានាបានត្រៀម លក្ខណៈដើម្បីចុះប្រតិបត្តិការនៅតំបន់គោលដៅដែលបានកំណត់។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា នេះជាគម្រោងទី១ដែលស៊ីម៉ា ក់ទទួល បានថវិកាពីចិនក្នុងកិច្ចការបោសសំអាតមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែ លគម្រោងនេះនឹង ត្រូវ អនុវត្តរយៈពេល១ឆ្នាំគិតចាប់ពីខែឧសភា ២០១៨ រហូត ដល់ថ្ងៃទី៣១ មីនាឆ្នាំ២០១៩ឆ្នាំក្រោយ។
ផែនការនេះនឹងធ្វើនៅលើផ្ទៃដីតាមភូមិ ធ្វើការស្រាវជ្រាវតាមភូមិ ដែលរងគ្រោះដោយ សារ ការទម្លាក់គ្រាប់បែកចង្កោម និងតំបន់ចំការមីនប្រមាណ ៨០០ភូមិ និងធ្វើការរំដោះផ្ទៃដី ប្រមាណ ១.៥០០ហិចតា ដែលមានមីន និងយុទ្ធ ភ័ណ្ឌមិនទាន់ផ្ទុះ។ កម្លាំងនេះនឹងធ្វើការដោយផ្ទាល់ ដើម្បី គាំទ្រដល់អាជ្ញាធរព្រះ វិហារក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងអភិរក្សដែលជាជំនួយរបស់ចិន និង ប៊ែល ហ្សិក ដែលនឹងត្រូវអនុវត្តគម្រោងនៅខែ៨ខាងមុខ។
បើតាមអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានសង្កត់ធ្ងន់ថា ជំនួយរបស់ចិន លើការអនុវត្ត គម្រោងរយៈពេលមួយឆ្នាំនេះបានផ្តល់លទ្ធភាពយ៉ាងធំធេងសម្រាប់ស៊ីម៉ាក់បន្តកិច្ចការមួយចំនួនធំទៀតដូចជាការពង្រឹងសមត្ថភាពសុនខហិតមីន និងការហ្វឹកហ្វឺនសមត្ថភាព បុគ្គលិកនៅវិទ្យាស្ថាន បណ្តុះបណ្តាលបច្ចេកទេសកម្ចាត់មីននៅខេត្តកំពង់ឆ្នាំងនេះផងដែរ៕