ខេត្តត្បូងឃ្មុំ ៖ បុរសវ័យ៤៤ឆ្នាំម្នាក់ ឈ្មោះ ខៀវ សាវ៉េត រស់នៅភូមិត្រាចខោល ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី០១ មិថុនា ២០១៨ ដោយចោទប្រកាន់ពីបទរំលោភសេពសត្ថវៈលើក្មេងស្រីជាអនីតិជនវ័យ១៤ឆ្នាំ ម្នាក់ រស់នៅឃុំ ស្រុក ជាមួយគ្នា រហូតដល់បានសំរេច ខណៈក្មេងស្រីរងគ្រោះដេកលើផ្ទះម្នាក់ឯង ពេល រំលងអាធ្រាត្រ។
នគរបាលមូលដ្ឋានប្រាប់ឲ្យដឹងថាៈ នៅពេលកើតហេតុ ក្មេងស្រីរងគ្រោះ បានដេកនៅក្នុងផ្ទះតែ ម្នាក់ឯង គឺនៅយប់ថ្ងៃទី២៧ ខែឧសភា លុះនៅវេលាម៉ោង១ យប់រំលង អាធ្រាត្យឈាន ចូលព្រឹកថ្ងៃទី ២៨ ខែឧសភា ស្រាប់តែមានជនសង្ស័យខាងលើ បានចូលមកធ្វើសក្មភាព ចាប់ ក្មេងស្រីនោះ រំលោភ រហូតដល់បានសំរេចតែម្តង ។
នគរបាលមូលដ្ឋានបានប្រាប់បន្តថា លុះនៅព្រឹកឡើង សាច់ញាតិក្មេងស្រីរងគ្រោះ បានដាក់ ពាក្យបណ្តឹងនៅប៉ុស្ត៏រដ្ឋបាល ឃុំត្រពាំងផ្លុង ដើម្បីឲ្យជួយអន្តរាគមន៍តាមចាប់បុរសខាងលើ។ក្រោយពី ទទួលបានបញ្ជារពីលោកអធិការនគរបាលស្រុកពញាក្រែក និងលោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នង ការនគរបាលខេត្ត បានចាត់ឲ្យកម្លាំងជំនាញព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ចុះស្រាវជ្រាវដោយបាន សួរនាំ
ក្មេងស្រីរងគ្រោះរហូតដល់បានស្គាល់ពីភិនភាគសង្ស័យឈ្មោះ សាវ៉េត ។
លុះនៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨ សមត្ថកិច្ចបាកោះហៅបុរសសង្ស័យរូបនោះ មកសួរ នាំនៅប៉ុស្តិ៍រដ្ឋបាល ទីបំផុតបុរសនោះបានឆ្លើយសារភាពថា ខ្លួនគាត់ពិតជាបានចាប់ក្មេងស្រី រងគ្រោះ រំលោភមែន ដោយសារតែខ្លួនស្រវឹងស្រា។
នារសៀលថ្ងៃដដែល បុរសនេះត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានគរបាលនគរបាលស្រុកពញា ក្រែកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕