​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សាសនិក​អ៊ិ​ស្លាម​កម្ពុជា រំឭក​ឲ្យសាសនិកជន​ដឹងគុណ​ចំពោះ​អ្នក​ជួយ​ខ្លួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 June, 2018 ក+ ក-

ភ្នំពេញ ៖ ថ្លែង​ទៅកាន់​សាសនិក​ខ្មែរឥស្លាម​ប្រមាណ​ជា ១​ពាន់​នាក់ ក្នុង​ពិធី​ស្រាយ​បួស​ក្នុង​ខែ​រ៉​ម៉ា​ទ​ន​នៅ ឃុំ​ច្រេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ រដ្ឋមន្ត្រី​ប្រតិភូ អម​នាយករដ្ឋមន្ត្រី លោក​ឧកញ៉ា អូស្មាន ហាស្សាន់ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​សាសនិក​ឥស្លាម កម្ពុជា បាន​ប្រាប់​អោយ​សាសនិក​របស់ខ្លួន​ត្រូវ​តបស្នង​អោយបាន​សក្តិសម​បំផុត​ចំពោះ​អ្នក​ដែល​បាន​យក ចិត្ត​ទុកដាក់​មកលើ​ខ្លួន ជាពិសេស​គឺ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

លោក​បាន​លើកឡើងថា សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ធ្លាប់​បានលើកឡើង​យ៉ាងច្បាស់​ថា រឿង​ការគោរព​សាសនា មិនមែនជា​ឧបសគ្គ​នៃ​ការអភិវឌ្ឍន៍​ជាតិ​នោះទេ ហើយ​អ្នក​កាន់សាសនា​មួយ មិន បានធ្វើអោយ​រំខាន​ដល់​អ្នក​កាន់សាសនា​មួយ​ផ្សេងទៀត​ដែរ នេះ​បើ​និយាយ​ពី​កម្ពុជា​។ តួយ៉ាង​ដូចជា​អ្នក បួស​ក្នុង​ខែ​បួស​រ៉​ម៉ា​ទ​ន ក្នុង​សាសនា​ឥស្លាម​នាពេលនេះ​ជាដើម គឺ​មិនបាន​ធ្វើអោយប៉ះពាល់​ដល់​អ្នក​ដែល មិនមែនជា​ឥស្លាម​នោះទេ ហើយ​ការ​បួស​នេះ​ទៀតសោត​ក៏​មិនបាន​ធ្វើអោយប៉ះពាល់​ដល់​ការងារ​របស់​បង ប្អូន​ដែលជា​ប់​កាតព្វកិច្ច​បួស​នោះដែរ ពោលគឺ​បើ​បងប្អូន​ជា​អ្នកធ្វើការ​រដ្ឋ​ក្តី ជា​អ្នកធ្វើការ​នៅតាម​ក្រុមហ៊ុន ឯកជន​ក្តី​ក៏​នៅតែ​ទៅ​ធ្វើការ​ជាធម្មតា ដោយ​ពុំបាន​ឈប់សម្រាក​ព្រោះតែ​រដូវ​បួស​នោះឡើយ​។​

លោក​ឧកញ៉ា អូស្មាន ហាស្សាន់ បាន​បន្តថា បើ​និយាយ​អំពី​សេរីភាព​ខាង​ជំនឿ​សាសនា​នៅ កម្ពុជា​វិញ ឃើញថា​មាន​ភាព​បរិបូរណ៍​ស្របតាម​រដ្ឋធម្មនុញ្ញរ​បស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានចែង ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ក្នុង​ការជឿ​សាសនា​បាន​ដោយ​សេរី ដែល​កិច្ចការ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​បាន​អនុវត្តបាន​យ៉ាង ល្អប្រសើរ​បំផុត ទើប​ធ្វើអោយ​ឥស្លាម​សាសនា និង​សាសនា​ដទៃទៀត​អាច​ដំណើរការបាន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ពុំ​ដែលមាន​បញ្ហា​អ្វី​ឡើយ​។ លោក​ថា ព្រះមហាក្សត្រ​នៃ​កម្ពុជា និង​ថ្នាក់ដឹកនាំ​កំពូល​នៃ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​សុទ្ធសឹងតែ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា​ទាំងអស់​។ តែ​ផ្ទុយ ទៅវិញ​លោក​បាន​បើក​សិទ្ធិ​យ៉ាង​ទូលំទូលាយ​ចំពោះ​សាសនា​ដទៃទៀត​រួមមាន ឥស្លាម​សាសនា និង​គ្រឹ​ស្ត សាសនា​ជាដើម​អាច​ដំណើរការបាន​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ការរារាំង ឬក៏​រើសអើង​អ្វី​ទាំងអស់​។

​បើ​និយាយ​ចំពោះ​ឥស្លាម​សាសនា​វិញ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចាប់តាំងពី​ឆ្នាំ​២០១៤​មក បាន​ចាត់ អោយមាន​ពិធី​ស្រាយ​បួស​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​ដ៏​ធំ​ជា​រៀងរាល់ឆ្នាំ ដោយមាន​អ្នកចូលរួម​រាប់ពាន់នាក់​នៅ​រាជ ធានី​ភ្នំពេញ ដោយ​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែង​បាន​អញ្ជើញ​ចូលរួម​ពិសា​អាហារ​ស្រាយ​បួស​
​ជាមួយ​បងប្អូន​ឥស្លាម​មិនដែល​ខកខាន​មួយឆ្នាំ​ណា​ឡើយ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក​។​

ជាមួយគ្នានេះ​ឯកឧត្តម​បាន​រំលឹកថា រយៈពេល​ជិត ៤០០​ឆ្នាំ​ហើយ ដែល​ព្រះមហាក្សត្រ​ខ្មែរ​ទ្រង់ បានផ្តល់​សិទ្ធិ​ជ្រកកោន​សម្រាប់​បងប្អូន​ចាម​បន្ទាប់ពី​នគរ​ចម្ប៉ា​របស់ខ្លួន​បាន​បាត់បង់ ហើយ​ក្រោយមក ព្រះមហាក្សត្រ​ខ្មែរ​ក៏បាន​ទទួលស្គាល់​បងប្អូន​ចាម​ថា​ជា​ពលរដ្ឋ​ខ្មែរ​ថែម​ទៀតផង ដោយ​អោយ​ឈ្មោះថា ខ្មែរឥស្លាម​រហូតដល់​សព្វថ្ងៃនេះ​៕