នាយករដ្ឋមន្ត្រី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​មន្ត្រីជាន់ខ្ពស់​ជាង​៥០០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 June, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា​នេះ បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត មន្ត្រីជាន់ខ្ពស់​សិស្ស​មន្ត្រី​ក្រមការ កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ មន្ត្រី​មធ្យម​ឆ្នាំ​២០១៧ ចំនួន​៥៦៧​នាក់ និង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​សិស្ស​មន្ត្រីជាន់ខ្ពស់​ជំនា​ន់ទី​១០ វគ្គ​វិក្រឹត្យការ​កម្មសិក្សាការី​មន្ត្រីជាន់ខ្ពស់ មន្ត្រី​មធ្យម​ឆ្នាំ​២០១៨ ចំនួន​៤៦១​នាក់ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​

​លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​ឲ្យ​ដឹងថា ការបណ្ដុះបណ្ដាល​ដំបូង​សម្រាប់​វគ្គ​សិស្ស​មន្ត្រីជាន់ខ្ពស់​និង​សិស្ស​មន្ត្រី​ក្រមការ​ត្រូវបានធ្វើ​ការជ្រើសរើស​តាមរយៈ​ការប្រឡងប្រជែង​យ៉ាង​សម្រិតសម្រាំង ។

​ចំពោះមុខ​សេចក្ដីត្រូវការ​កាន់តែ​ខ្ពស់​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព ការរីកចំរើន​នៃ​បច្ចេកវិទ្យា​បរិក្ខារ​នៃ​ការប្រកួតប្រជែង​ក្នុង​តំបន់ និង​សេចក្ដីត្រូវការ​នៃ​ការកសាង​រដ្ឋបាល​ទំនើប​ដ៏​រឹងមាំ​និង​មាន​ប្រសិទ្ធភាព​ដើម្បី​ផ្ដល់​សេវា​ដល់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ សាលា​ភូមិន្ទ​រដ្ឋបាល បាន​ខិតខំ​ដោយ​មិន​សំចៃ​កម្លាំងកាយ​ចិត្ត​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ជា​លំដាប់​។​សាលា​ភូមិន្ទ​រដ្ឋបាល​នឹង​អភិវឌ្ឍន៍​ខ្លួន​ឈរលើ​បាវចនា​” វិន័យ គុណភាព គុណធម៌ ន​វា​នុ​វត្ត​” ឱ្យនៅតែ​ជា​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​សាធារណៈ ឈានមុខ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​សមត្ថភាព​កាន់តែ​ខ្ពស់ ក្នុង​សហគមន៍​អាស៊ាន ព្រមទាំង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​របស់ខ្លួន ក្នុងការ​បណ្ដុះបណ្ដាល​ម​ន្ត្រី​ឲ្យ​បាន​ចំនួន​២​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ ២០២៣​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់ ថា កំណែទម្រង់​មុខងារសាធារណៈ​បាន​ដើរតួនាទី​យ៉ាងសំខាន់​មួយ ដែល​ស​ម្តេ ច​ធ្លាប់​ទទួល​នូវ​ការឈឺចាប់​ដោយសារ​ការជឿទុកចិត្ត​ជ្រុល​ហួស​ចំពោះ​អ្នក​ដែល មាន​សញ្ញាបត្រ​ខ្ពស់​ក្នុង​កំណែទម្រង់​។ ប៉ុន្តែ​សម្តេច​ក៍​បានបង្ហាញ​មោទនភាព ក្រោយ​កំណែទម្រង់​មុខងារសាធារណៈ​ទទួលបាន​ជោគជ័យ​ធំ ជោគជ័យ​តាម រយៈ​ក្នុង​ការបង្កើត​ឲ្យ​មាន​ក្រសួង​មុខងារសាធារណៈ ដែល​ដើរតួនាទី​ជួរមុខ និង ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​មាន​ភារៈ​ជា​ជួរ​ក្រោយ​សម្រាប់​ការងារ​កំណែទម្រង់​មុខ ងារ​សាធារណៈ​។

​កំណែទម្រង់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ និង​ការគ្រប់គ្រង​មន្ត្រី រាជការ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល និង​កា​ត់ប​ន្ថ យ​បាន​នូវ​អំពើពុករលួយ​ក្នុង​កំរិត​ខ្ពស់​។ ការបើកប្រាក់​តាម​ប្រព័ន្ធ​ធនាគារ​ទៀត សោត​បានធ្វើ​ឲ្យ​រដ្ឋ​ចំណេញ​ថវិកា​រាប់លាន​ដុល្លារ​តាមរយៈ​ការ​កម្ចាត់​ចោល​មន្ត្រីរាជការ​ខ្មោច និង​កងកម្លាំងប្រដាប់អាវុធ​ខ្មោច​យ៉ាង​មាន​ប្រសិទ្ធភាព​។ បើតាម​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​អះអាងថា រាជរដ្ឋាភិបាល​កំពុង​អនុវត្ត នូវ​ប្រព័ន្ធ​ពន្ធ​ដោយ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​យ៉ាង មាន​ប្រសិទ្ធភាព​។

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​ដល់​មន្ត្រី​ដែល​ទើប​បញ្ចប់​ការ​ថា មន្ត្រីរាជការ​គឺជា​ខ្ញុំបម្រើ​ដ៍​ស្មោះត្រង់​របស់​ប្រជាពលរដ្ឋ​។ បើ​គ្មាន​ការជឿទុកចិត្ត និង​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ទេ នោះ​យើង​មិនអាច​ទទួលបាន​ជោគជ័យ​ក្នុងការ ដឹកនាំ​នោះទេ​។ មន្ត្រី​ទាំងអស់​ត្រូវដាក់​ខ្លួន បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​ស្មោះត្រង់ និង កុំ​ប្រកាន់​និន្នាការ​អ្វី​ទាំងអស់​៕​