ខេត្តត្បូងឃ្មុំ៖ ម៉ូតូម៉ាកវ៉េវ១គ្រឿងបានជិះដោយប្រើប្រាស់ល្បឿនលឿន ជិះចូលចំនែកផ្លូរថយន្តលើផ្លូវជាតិលេខ៧ ត្រង់ចំនុចចន្លោះគីឡូលេខលេខ២១០-២១១នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ។ ហេតុការណ៏នោះកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី០៥ មិថុនា២០១៨ ចំនែកអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ាន ដាយបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។
នគរបាលចរាចរន៏ស្រុកមេមត់ ប្រាប់ឲ្យដឹងថាៈ មុនកើតហេតុម៉ូតូមិនមានពាក់ស្លាកលេខនោះបានបើកបរដោយឈ្មោះ នៅ សុខលាប ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិខ្នងក្រពើកើត ឃុំត្រមូងស្រុកមេមត់ ដោយបានឌុបឈ្មោះ ផ្អក គោ ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិអណ្តូងក្រហម ឃុំត្រមូងជិះក្នុងទិសដៅពីលិចមកកើតតាមបណ្តោយផ្លូវ ថែមទាំងបានប្រើប្រាស់លឿន ។
នគរបាលចរាចរណ៏ស្រុកមេមត់ ប្រាប់បន្តថា អ្នកជិះម៉ូតូទាំង២នាក់ខាងលើមិនបានពាក់មួកសុត្ថិភាពនោះទេ ហើយបានជិះវ៉ាម៉ូតូ១គ្រឿងទៀតស្របទិសគ្នា ក៏ចូលមកចំនែកផ្លូវរថយន្តបុកពេញទំហឹងតែម្តងក្នុងទិសដៅច្រាសទិសគ្នា ។ បណ្តាលឲ្យរងរបួសជាដំណំនូវដង្ហើមចង្រិត ចំនែកអ្នកបើកបររថយន្តវិញបានរត់គេចខ្លួនបាត់ ក្នុងពេលដែលសមត្ថកិច្ចបានចុះមកដល់ បានហៅរថយន្តសាមុយមកដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ តែមិនអណោចអធម៌ណាស់បុរសទាំង២នាក់បានស្លាប់បន្តបន្ទាប់គ្នា។ ជាមួយនោះក៏បានទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។
លោក ថាញ់ សុខវ៉ាត អធិការរងនគរបាលស្រុកមេមត់ ទទួលផែនសណ្តាប់ធ្នាបបញ្ជាក់ថា អ្នកបើកបរម៉ូតូខាងលើនោះបានស្តីកូនក្រមុំគេម្នាក់នៅស្រុកមេមត់ ហើយក៏ជិតដល់ពេលវេលាដែលនឹងត្រូវចូលរោងការផងដែរ ។ ក្រោយពីបានដឹងគូរដណ្តឹងស្លាប់ស្ត្រីនោះបានមកយំសោកស្តាយអាណិតហើយថែមទាំងបានពោលពាក្យថា « បងស្លាប់ទៅហើយបានអ្នកណារៀបការជាមួយអូនទៅ! » ។
សូមបញ្ជាក់ថា ទីតាំងខាងលើនេះ នាពេលកន្លងមកធ្លាប់ត្រូវបានរថយន្តធំ០១គ្រឿងមកបុកពីក្រោយបណ្តាលឲ្យធុងការ៉េមជ្រុះខូចខាតនិងបែកទូរកញ្ចក់ក្រឡាប់រថយន្ត តែសំណាងគ្រានោះអ្នកបើកបរគ្រាន់តែរងរបួសស្រាល៕