តួនាទី​សំខាន់ៗ​របស់​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 June, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ អន្តរជាតិ​ឯកឧត្តម អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ធ្វើ សន្និសីទកាសែត​ស្តីពី​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អនុប្រធាន សម្រាប់​សម័យប្រជុំ​លើក​ទី ៧៣ នៃ​មហាសន្និបាត​អង្គ ការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​០៥ មិថុនា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​អង្គការ​សហ ប្រជាជាតិ នាទី​ក្រុង​ញូវយ៉ក សហរដ្ឋ អាមេរិក ។​

​កម្ពុជា និង​ប្រទេស​ចំនួន​១៥​ផ្សេងទៀត មកពី​ក្រុម​ប្រទេស​តំបន់​ផ្សេងៗ នឹង​ធ្វើជា​អនុប្រធាន រួមគ្នា​ជាមួយនិង​ប្រទេស​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សា​សន្តិ សុខ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​២០១៨-២០១៩ ពោលគឺ ចាប់ពី​ខែកញ្ញា ឆ្នាំ​២០១៨ ដល់​ខែកញ្ញា ឆ្នាំ​២០១៩​។​

​កម្ពុ​ជាមាន​តួនាទី​ផ្តល់យោបល់​ពិភាក្សា និង​ជំរុញ​អភិវឌ្ឍ​នានា​លើ​ពិភពលោក និង​ផ្តល់​អនុ សាសន៍ លើ​គំរោង​ថ្មីៗ​ក្នុងនាម​ជា​អនុប្រធាន​ប្រតិបត្តិ​។ នេះ​ជា​លើក​ទី​២ កម្ពុជា ជាប់ឆ្នោត​ជា​អនុ ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​តួនាទី​សំខាន់ ចូលរួម​ពិភាក្សា​លើ​កិច្ច​សន្តិភាព សន្តិ សុខ ការប្រែប្រួល​អាកាស ធាតុ ។​ល​។​និង​ជំនួសមុខ​ប្រធាន ដឹកនាំ​អង្គប្រជុំ​ជាមួយ​គណៈកម្មការ ទាំង​៦​រួម មាន​គណៈ​ក​ម្មា​រំសាយ​សព្វាវុធ​, គណៈកម្មការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​,​គណៈកម្មការ ច្បាប់​,​។​ល​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា បានដាក់​ស្នើ​បេក្ខភាព​ជា​អនុប្រធាន នៃ​មហាសន្និបាត​អង្គការ សហប្រជាជាតិ សម្រាប់​សម័យប្រជុំ​លើក​ទី ៧៣ កាលពី​ខែមករា ឆ្នាំ​២០១៧​។​នៅក្នុង​ខែ កុម្ភៈ ឆ្នាំ​២០១៨ បេក្ខភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ចំនួន ៤ ផ្សេងទៀត ទទួលបាន​ការគាំទ្រ​ជា​ផ្លូវការ ដោយ​ប្រទេស​នៃ​ក្រុម​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ធ្វើជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គ ការ សហប្រជាជាតិ លើក​ទី​៧៣​។​

​ក្នុងឋានៈ​ជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កម្ពុជា អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើ​របស់​ប្រធាន​។ លើសពីនេះ​ទៀត កម្ពុជា ក៏​នឹង​ក្លាយជា​សមាជិក​នៃ​គណៈកម្មាធិការ​ទូទៅ ដែលមាន​មុខងារ​ដូចជា ពិនិត្យ​របៀបវារៈ​បណ្ដោះ​អាសន្ន និង​បញ្ជី​បន្ថែម​ចំណុច​ពិភាក្សា ផ្ដល់​អនុសាសន៍​ដល់​ម​ហា សន្និបាត និង​ជួយ​ដល់​ប្រធាន និង​មហាសន្និបាត​ក្នុង​ការរៀបចំ​របៀបវារៈ​សម្រាប់​កិច្ចប្រជុំពេញអង្គ​នីមួយៗ ហើយ​និង​ក្នុង​ការងារ​ទូទៅ​របស់​មហាសន្និបាត​។​

​គួរ​រម្លឹក​ដែរ​ថា កម្ពុជា ត្រូវបាន​ជ្រើសតាំង​ជា​អនុប្រធាន​នៃ​មហាសន្និបាត​អង្គការ​សហ​ប្រជា ជាតិ​ជា​លើកដំបូង​កាលពី​សម័យប្រជុំ​លើក​ទី​៥៦ នៃ​អាណត្តិ​ឆ្នាំ ២០០១-២០០២ ៕​