មន្ត្រីមន្ទីរបរិស្ថានខេត្តម្នាក់ក្រឡាប់រថយន្តចូលទឹកប្រឡាយស្លាប់
បាត់ដំបង៖ មន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបងដែលមានតួនាទីជាអនុប្រធានក្រឡាប់រថយន្តធ្លាក់ចូលក្នុងទឹកប្រឡាយបណ្តាលអោយស្លាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង១០នាទីល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំនុចភូមិត្រពាំងដងទឹក ឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ឯម វិចិត្រ អាយុ៥៥ឆ្នាំ ជាអនុប្រធានមន្ទីបរិស្ថានខេត្តបាត់ដំបង រស់នៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមិនទាន់ដឹងពីមូលហេតុពិតដែលនាំឲ្យ ក្រឡាប់រថយន្តផ្ងារជើងនៅឡើយទេ៕