ភ្នំពេញ៖ ប្តី និងប្រពន្ធ បានរងរបួសធ្ងន់ក្នុងករណីផ្ទុះកំប៉ុងហ្គាសរលាកពេញខ្លួន ខណៈដែលកំពុងចំអិនអាហារ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣ និង២៥នាទីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ នៅបន្ទប់ជួលមួយកន្លែង នៅជាន់ផ្ទាល់ដី ច្រកចូលទី៥ នៃអាគារបុរីកីឡា ដែលស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
២នាក់ប្តីប្រពន្ធនេះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថាជាអ្នកលក់មីឆា និងបបរតាមរ៉ុម៉ក់រទេះ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុអ្នកទាំងពីរ បានចំអិនម្ហូបអាហារដូចសព្វមួយដង ដោយប្រើប្រភេទកំពុងហ្គាសតូចៗ ក៏ស្រាប់តែផ្ទុះលាន់ដូចស្នូរកាំភ្លើង និងមានភ្លើងឆាបបណ្តាលប្តីរងរបួសធ្ងន់ ស្ត្រីដែលជាប្រពន្ធត្រូវបានដឹកតាមរ៉ឺម៉ក់កង់បីបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកបុរសដែលជាប្តី នៅដឹងស្មារតីនិងបានបញ្ជូនទៅមន្ទីរតាមក្រោយ។
ក្រោយពេលមានហេតុការណ៍នេះកើតឡើង គេមិនឃើញមានមន្ត្រីអាជ្ញាធរមូលដ្ឋានចុះមកត្រួតពិនិត្យក្នុងហេតុខាងនោះទេ៕