ចំណាក​ខ្មែរ​សម្រុក​ទៅធ្វើ​ការ​នៅ​ថៃ​វិញ​ក្រោយពេល​បុណ្យចូលឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 April, 2015 ក+ ក-

បន្ទាយមានជ័យ​៖ មាន​ពល​រក​ខ្មែរ​ក្មេង​ចាស់​ប្រុស​ស្រី រាប់ពាន់នាក់​បាននាំគ្នា​សម្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ តាម​ច្រក ប៉ោយប៉ែត និង​ច្រករបៀង​ជាប់​និង​ព្រំដែន​ខ្មែរ​-​ថៃ បន្ទាប់ពី​ថៅកែ​របស់​ពួកគេ​បាន អនុញ្ញាត​ឲ្យ​មក​ស្រុកកំណើត​នាឱកាស​បុណ្យចូលឆ្នាំថ្មី​។​

បើតាម​មន្ត្រីនគរបាល​អន្តោរ​ប្រវេ​ស៍​ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២០ មេសា នេះ ពលករ​រាប់រយ​នាក់​បាននាំគ្នា​សម្រុក​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ ក្រោយ ពី​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​បានបញ្ចប់​។​

​យ៉ាងណាក៏ដោយ​ពលករ​ខ្មែរ​ទាំងនោះ ក៏បាន​ស្នើ​ដល់​សមត្ថកិច្ច​ដែល​ឈរជើង​នៅតាម​ច្រករបៀង​ជាប់​ព្រំដែន​ខ្មែរ ថៃ​មេត្តាជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ពួកគេ​ផងដែរ ។​
​ជាមួយគ្នា​នោះ​ផងដែរ​សមត្ថកិច្ច​ប៉ោយប៉ែត និង​នគរបាល​អន្តោ​ប្រវេ​ស៍បាន​សហការគ្នា​ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ចរាច រណ៍​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។​

​បើតាម​របាយការណ៍ របស់​ក្រសួង​ការងារ បានឱ្យដឹងថា គិត​ត្រឹម​ដើមឆ្នាំ​២០១៥​នេះ កម្ពុ​ជាមាន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​បរទេស​ជាង​៧២​ម៉ឺន​នាក់ ក្នុងនោះ​មាន​ពលករ​ស្របច្បាប់ និង​មិន​ស្របច្បាប់​ប្រមាណ ៦៤​ម៉ឺន​នាក់ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ​៕

11axa