សម្តេច​តេ​ជោ​អញ្ជើញ​ជួប​ជាមួយ​កម្មករ កម្ម​ការ​នី​ជាង​១​ម៉ឺន​នាក់ នៅ​ខេត្តតាកែវ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 June, 2018 ក+ ក-

​ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប ១៧,៧៦៧​នាក់ មកពី​រោងចក្រ សហគ្រាស ចំនួន​១៣ នៅក្នុង​ខេត្តតាកែវ​។​

​សូមជម្រាបថា រោងចក្រ សហគ្រាស ដែល​អនុញ្ញាត​ឲ្យ​កម្មករ កម្មការិនី​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នា​ព្រឹក​នេះ​គឺ មកពី​ក្រុង​ដូន​កែវ​ចំនួន​៤ ស្រុក​សំរោង​ចំនួន​៤ ស្រុក​ព្រៃកប្បាស​ចំនួន​២ ស្រុក​ត្រាំកក់​ចំនួន​២ និង​ស្រុក​ទ្រាំង​ចំនួន​១ ដែលមាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​១២ និង​ខ្មែរ​ចំនួន​១​។

​គួររំលឹកថា ពិធី​សំណេះសំណាល​និង​ត្រូវធ្វើឡើង​នៅ​ក្រុង​ដូន​កែវ ខេត្តតាកែវ ។ ជំនួប​នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ គឺជា​ជំនួប​លើក​ទី ៤៥ ហើយ គិត​ចាប់តាំងពី​ថ្ងៃទី​២០​ខែសីហា ឆ្នាំ​២០១៧​មក ។ ក្នុងជំនួប ៤៥ លើក​នេះ​មាន​កម្មករ និយោជិត សរុប​ជាង ៥៨ ម៉ឺន​នាក់ ។​

​លោក អិត សំហេង រដ្ឋមន្ត្រីក្រសួង​ការពារ​និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹងថា រោងចក្រ សហគ្រាស​ទាំង ១៣ គឺ​មកពី​ក្រុង​ដូន​កែវ​ចំនួន ៤ ស្រុក​សំរោង​ចំនួន ៤ ស្រុក​ព្រៃកប្បាស​ចំនួន ២ ស្រុក​ត្រាំកក់​ចំនួន​២ និង ស្រុក​ទ្រាំង​ចំនួន ១​ដែលមាន អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន ១២ និង ខ្មែរ​ចំនួន ១ ។​

​រោងចក្រ សហគ្រាស​ទាំង​១៣​នេះ​មាន​រោង ចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន ១១ និង ផលិត​ស្បែកជើង​ចំនួន​២ ។ ផលិតផល​ចេញពី​រោងចក្រ សហគ្រាស​ទាំងនេះ​ត្រូវបាន​នាំ ចេញទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

​បច្ចុប្បន្ន​ខេត្តតាកែវ​មាន​សហគ្រាស គ្រឹះស្ថាន​ចំនួន ១៤៤ មាន​កម្មករនិយោជិត ៤៦.៩៩០ នាក់ ។​ក្នុងនោះ​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់​និង ផលិត​ស្បែកជើង មាន ចំនួន ៣៧ មានកម្ម​ករ​និ​យោ​ចិត​ចំនួន ៣៨.១៥៨ នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជិត ៧៨ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​៕​