ចោរឆក់​លុយ​ជនបរទេស​អស់​ជាង​៣​ម៉ឺន​ដុល្លារ​ទាំង​ព្រឹក​នៅ​ខណ្ឌទួលគោក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 June, 2018 ក+ ក-

​ភ្នំពេញ ៖ ជនបរទេស​ម្នាក់​ត្រូវបាន​ក្រុមចោរ​ធ្វើ​សកម្មភាព​ឆក់យក​កាបូប​លុយ​បានសម្រេច​ទាំង​ព្រឹក​ខ​ណះ​ពេល​កំពុងធ្វើដំណើរ​តាមផ្លូវ​
​ហេតុ​ការ​ណ៏​ឆក់​ទាំង​ព្រឹក​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​០០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែមិថុនា​ឆ្នាំ​២០១៨​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​២១៧​ហៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េត​សង្កាត់​បឹង​សាឡាង​ខណ្ឌទួលគោក​រាជ​ធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​ពី​ជនបរទេស​ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​ខ្លះៗ​បានអោយដឹងថា រូបគាត់​មក​ស្នាក់នៅ​ស្រុក​ខ្មែរ​ច្រើន​ឆ្នាំ​ហើយ ដោយ​ប្រកបមុខរបរ​ជា​អ្នកជំនួញ ហើយ​នៅមុន​ពេល​កើតហេតុ​រូបគាត់​បានធ្វើ​ដំណើរ​ចេញពីផ្ទះ​របស់គាត់​នៅ​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​តាម​ឡាំប៉ា​ដា​ឥណ្ឌា ក្នុង​គោលដៅ​ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​ដើម្បី​ធ្វើដំណើរ​ទៅ​ប្រទេស​កំណើត​របស់គាត់ លុះដល់​ចំនុច​ស្តុ​ប​ផ្សារ​ដើម​គ ផ្លូវ​២១៧ ហៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េត ក៏​លេចមុខ​ជ​នស​ង្ស​យ័​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បានមក​ធ្វើ​សកម្មភាព​ឆក់យក​កាបូបស្ពាយ​របស់គាត់​យ​ក​ដែល​នៅក្នុង​ង​នោះ​មាន​លុយ ជាង​៣​ម៉ឺន​ដុល្លារ បាត់​ដោយ​សុវត្ថិភាព​។ ភ្លាមៗ​នោះ​រូបគាត់​ក៏បាន​ប្រតាយប្រតប់​ជាមួយ​ក្រុមចោរ​បណ្តាលអោយ​ជនបរទេស​រូបនេះ​រង​របួស​រលាត់​ដៃ​រលាត់​ជើង​។​

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល ស្ទឹង​មាន​ជ​យ័​ទី​១ តែ​ដោយ​រឿងនេះ​មិនមែន​កើតឡើង​នៅ​ប៉ុស្តិ៍ សមត្ថកិច្ច​ក៏បាន​អោយ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល បឹង​សាឡាង វិញ​។​

​ប្រជាពលរដ្ឋ​សំណូមពរ​អោយ​សមត្ថកិច្ច​ទាំង​នគរបាល និង​អាវុធហត្ថ​ខណ្ឌទួលគោក មេត្តា​ដាក់​កម្លាំង​ល្បាត​នៅ​ទីកន្លែង​ដែល​ក្រុមចោរ​ដដែល​ឆក់​នៅ​ទីតាំង​ដដែល​ផង ដើម្បី​កុំអោយ​កើតមាន​អំពើចោរកម្ម​ដូចនេះ​ទៀត​៕