ភ្នំពេញ៖ រថយន្តស្ទូចដឹកដុំក្រដាសមួយគ្រឿងបើកជែងជ្រុលចង្កូតទៅបុករថយន្តនីសាន់ដឹកដីពេញទំហឹងបណ្តាយក្រឡាប់ផ្ងារជើងចាក់ដីចោលហើយរថយន្តស្ទូចជ្រុលចង្កូចធ្លាក់បឹងតាមោកសំណាងល្អមិនបណ្តាលឲ្យអ្នកបើកបរទាំងពីរនាក់រងរបួសនោះឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលេខ១៥១ភូមិទួលសាគរ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
រថយន្តស្ទូចម៉ាកហុីយ៉ានដាយពណ៌សពាក់ស្លាកលេខកំពត3A 0043មិនត្រូវបានស្គាល់ឈ្មោះអ្នកបើកនោះទេ។ចំណេករថយន្តដឹកដីម៉ាកនីសាន់ពណ៌ខៀវអត់ស្លាកលេខបើកដោយឈ្មោះសយ ចាន់ដារាភេទប្រុសអាយុ៣៣ឆ្នាំស្នាក់នៅភូមិព្រៃពង្រសង្កាត់ពញ្ញាពុនខណ្ឌព្រែកព្នៅ។
តាមសាក្សីបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តនីសាន់ដឹកដីបើកក្នុងទិសដៅពីលិចទៅកើតតាមផ្លូវ១៥១។ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តស្ទូចបើកបរបញ្ច្រាស់ទិសគ្នាពីកើតទៅលិចបានជែង
រថយន្តមួយគ្រឿងទៀតមិនចាំម៉ាកដែលកំពុងបើកបរស្របទិសដៅគ្នាជ្រុលទៅបុករថយន្តដឹកដីពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងារជើងចាក់ដីចោល។ចំណែករថយន្តស្ទូចក៏ជ្រុលទៅឆ្វេងដៃធ្លាក់ចូលទឹកបឹងតាមោកតែម្តង។
តាមនគរបាលអោយដឹងថាអ្នកបើកបរពុំបណ្តាលអោយរងរបួសឡើយ។រថយន្តទាំ២គ្រឿងខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំ២គ្រឿងទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅដើម្បីដោះស្រាយសងការខូចខាត៕