ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា នេះ បានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ដោយបានហាមឃាត់ការនាំចូល ចែកចាយ តាំងលក់ និងប្រមូលត្រឡប់មកវិញនូវកាហ្វេ និងឱសថបំប៉នសុខភាពក្លែងក្លាយ១ប្រភេទ ដែលមានកាហ្វេឈ្មោះ MADURA BOX/4 Sachets និងឱសថបំប៉នសុខភាពឈ្មោះ MADURA BOX/ 10Capsules។
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា បន្ទាប់ពីរកឃើញថា នៅក្នុងផលិតផលទាំង២នេះ មានផ្ទុកឱសថសម័យឈ្មោះ Sidenafil ដែលប្រើសម្រាប់បង្កើនតណ្ហាផ្លូវភេទបុរស ហើយវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ (ស្លាប់ដោយសារគាំងបេះដូង) ។
សេចក្តីប្រកាសដដែល ក៏បានអំបាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ពីផលប៉ះពាល់ដោយឱសថនេះ ឬបើឃើញមានការចរាចរណ៍ចែកចាយឱសថក្លែងក្លាយដូចខាងលើនេះ សូមទាក់ទងរាយការណ៍ផ្តល់ព័ត៌មានទៅនាយកដ្ឋានឱសង ចំណីអាហរ នៃក្រសួងសុខាភបាលតាមរយៈលេខទូស័ព្ទ ៖ ០១១ ៥៧៤ ៧៨៧៕