ភ្នំពេញ៖ ជនសង្ស័យវ័យក្មេង២នាក់បានជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទជនបរទេសបានសម្រេច តែត្រូវបាន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៣និង០៥នាទីថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវឡើងស្ពានហង្ស (ផ្លូវសបិត) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ មានជនបរទេសមួយក្រុម (ជនជាតិចិន) មានស្រីមានប្រុសខ្លះស្ពាយកាបូបខ្លះកាន់ទូរស័ព្ទ បានចេញពីភោជនីយដ្ឋានដើរថ្មើជើង ធ្វើដំណើរ តាមបណ្តោយផ្លូវខាងលើ បំរុងនឹងឡើងរថយន្តភ្លាមនោះ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ខាងលើជិះម៉ូតូបានធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច រួចប្រឹងបើកគេចខ្លួន តែលទ្ធទទួលបាន គឺត្រូវបានជនជាតិចិនទាំងនោះចាប់បានកន្ទុយម៉ូតូ ក្រវេសក្រវាត់ ដួលម៉ូតូ ផ្អើលឆោឡោដល់ប្រជាពលរដ្ឋចាប់បានទាំង២នាក់តែម្តង។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង២នាក់មានឈ្មោះទី១ ប៉ា សុភា ១៦ ទី២ឈ្មោះ
អៀង រដ្ឋណ្ណា អាយុ១៦ឆ្នាំ ស្នាក់នៅម្តុំច្បាអំពៅ ទាំង២នាក់ ជិះម៉ូតូម៉ាក់ហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ដែលមានស្លាកលេខភ្នំពេញ១DD-២៤៤៩ រីឯទូរស័ព្ទឆក់បានសម្រេចនោះម៉ាកអាយហ្វូនសិចផ្លើស ពណ៌ស បណ្តាលអោយបែកអេក្រង់។
ជនសង្ស័យទាំងពីនាក់ខាងលើ បានសារភាពនៅចំពោះមុខសមត្ថិកិច្ចថាខ្លួនពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនជាតិចិនទាំងនោះពិតប្រាកដមែន ក្រោយពេលធ្វើការសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនចាត់ការតាមនិតិវិធី៕