អ្នកនាំពាក្យប្រធានាធិបតី និយាយថា ប្រទេសហ្វីលីពីន គ្មានបំណងដកខ្លួនចេញពី ក្រុមប្រឹក្សាសិទ្ធមនុស្សអង្គការសហប្រជាជាតិឡើយ។
អ្នកនាំពាក្យ លោក ហារី រ៉ក់គី កំពុងតែមានប្រតិកម្មទៅនឹង សំនួរមួយថាតើ ការដកខ្លួន របស់សហរដ្ឋអាមេរិក ពីក្រុម ប្រឹក្សាសិទ្ធមនុស្សអង្គការសហប្រជាជាតិ គឺជាការការពារជំហរដ៏រឹងមាំរបស់ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូទឺតេ ឬយ៉ាងណាដែលប្រឆាំងនិងស្នងការជាន់ខ្ពស់ ក្រុម ប្រឹក្សាសិទ្ធ មនុស្សអង្គការសហប្រជាជាតិ។ លោក រ៉ក់គី និយាយនៅក្នុងសន្និសីទ សារព័ត៌មានថា ដូចអ្នកទាំងអស់គ្នាដឹងហើយ លោកប្រធានាធិបតី មានការយកចិត្ត ទុកដាក់ខ្លាំង មិនដែល អធិប្បាយ លើការសម្រេចនៃអធិបតេយ្យភាព ហើយលោកក៏មិន ចង់ឲ្យរដ្ឋដ៏ទៃទៀត ធ្វើ ការអត្ថាធិប្បាយដែរ លើការសម្រេចអធិបតេយ្យភាពក្នុងប្រទេស។
អ្នកនាំពាក្យដដែល បាននិយាយថា យើងស្ថិតនៅក្នុង ក្រុមប្រឹក្សាសិទ្ធមនុស្សអង្គការ សហប្រជាជាតិ ប៉ុន្តែយើងមិនបានធ្វើ ទៅតាមការទាមទាឡើយ។ កាលពីខែកញ្ញា ឆ្នាំ ២០១៧ ស្នងការជាន់ខ្ពស់ ក្រុមប្រឹក្សា សិទ្ធមនុស្សអង្គការសហប្រជាជាតិ បានសំដែងនូវ ការព្រួយបារម្ភជាខ្លាំង លើបញ្ហាជាច្រើន រួមមានទាំងឃាតកម្ម លើជនសង្ស័យនិង អ្នកប្រើប្រាស់គ្រឿងញៀនក្នុងប្រទេស ហ្វីលីពីន។
សេចក្តីថ្លែងការណ៏ របស់ស្នងការជាន់ ខ្ពស់ក្រុមប្រឹក្សាសិទ្ធមនុស្សអង្គការ សហប្រជាជាតិបានធ្វើឲ្យលោកឌូទឺតេខឹងសម្បាជា ខ្លាំង ដែល បានជម្រុញឲ្យលោក តិះទៀនយ៉ាងខ្លាំង មកលើស្នងការជាន់ខ្ពស់ ក្រុមប្រឹក្សាសិទ្ធមនុស្សអង្គការសហប្រជាជាតិ កាលពីខែមេសា កន្លងទៅនេះ៕