ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច ទម្លាយឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នេះសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានដឹងព័ត៌មានអំពីការទទួលមរណភាពរបស់អ្នកម្នាង អ៊ុក ផល្លា ហើយ បើទោះបីជាមន្ត្រីនៅក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច នាំគ្នាលាក់បាំងព្រះអង្គយ៉ាងណាក៏ដោយ។
ការដែល សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ សម្តេចក្រុមព្រះ បានរងរបួសធ្ងន់ និងអង្គរក្សរងរបួស។ ចំណែកអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាព។
សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានទទួលដំណឹងអំពីមរណភាពអ្នកម្នាង អ៊ុក ផល្លា គឺបន្ទាប់ពីពិធីបុណ្យគម្រប់៧ថ្ងៃ របស់អ្នកម្នាង ត្រូវបានចប់រួចរាល់នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ នេះ៕