ភ្នំពេញ៖ យុវនិស្សិតម្នាក់ត្រូវ សមត្ថកិច្ចនគរបាល ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនតាមពាក្យបណ្ដឹងរបស់នារីរងគ្រោះ បន្ទាប់ពីយុវនិស្សិតរូបនេះបានស្គាល់គ្នាជាមួយនារីរងគ្រោះ តាមហ្វេសប៊ុក ហើយក៏លួងលោមនាងឱ្យផឹកស្រាស្រវឹើម្បីង រួចចាប់រំលោភបានសម្រេច។
បន្ទាប់ពីកើតហេតុ មិនបានប៉ុន្មានថ្ងៃផងយុវជនរូបនេះ ចង់រួមរ័កជាមួយនាងម្ដងទៀត ក៏ទៅនិយាយលួងលោមនាង តែនារីរង គ្រោះមិនព្រមទើបនិស្សិតរូបនោះ និយាយគំរាមបង្ហោះរូបអាក្រាត និង រូបអនុស្សាវរីយ៍ ផ្សេងៗដែលសាងស្នេហ៍ជាមួយគ្នានៅ លើទំព័រហ្វេសប៊ុក។
ដោយសារនារីរង គ្រោះប្រកែកមិនធ្វើតាម និងខឹងការ គំរាមកំហែងបង្ហោះរូបភាពតាមហ្វេស ប៊ុក ទើបធ្វើឱ្យបែកធ្លាយរឿងនេះកាល ពីវេលាម៉ោង៨យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ស្ថិតនៅក្នុងភូមិត្រញំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ ឆោម យុឌ្ឍធាណា អាយុ២៦ឆ្នាំ ជានិស្សិតឆ្នាំទី៣ផ្នែកអក្សរ សាស្ត្រអង់គ្លេស មានទីលំនៅផ្ទះលេខ១៨២BE0 ផ្លូវលេខ១២២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ចំណែកឯជន រងគ្រោះពុំត្រូវបានគេស្គាល់ឈ្មោះនោះ ទេ គ្រាន់តែដឹងថា នាងមានអាយុជាង២០ឆ្នាំរស់នៅភូមិ-សង្កាត់កើតហេតុខាងលើ។
ក្រោយពេលចាប់ខ្លួនភ្លាម ជនសង្ស័យត្រូវបាននគរបាលក្រសួងមហាផ្ទៃនាំយកទៅសាកសួរនិងកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ។
សូបជម្រាបជូនថា បុរសម្នាក់ជានិស្សិតឆ្នាំទី៣ផ្នែកអក្សរសាស្ត្រអង់គ្លេស បានស្គាល់គ្នាជាមួយស្ត្រីម្នាក់តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយបានទំនាក់ទំនងស្នេហាចិត្តនិងចិត្តរហូតឈានដល់លួងលោមនាងឲ្យដើរ លេងច្រៀងខារ៉ាអូខេជាមួយ។
បន្ទាប់ពីនាងម្នាក់នោះទុកចិត្តព្រមដើរលេងជាមួយហើយ ជននោះបានលួចដាក់ថ្នាំសំណ្ដំនៅក្នុងភេសជ្ជៈឲ្យនាងផឹករហូត សន្លប់លែងដឹងខ្លួន រួចបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចតាមបំណង ។ មិនតែប៉ុណ្ណោះជននេះបានថតរូបក្នុងពេលកំពុងរំលោភនាងទុកថែមទៀតផង ចំណែកនាងរងគ្រោះក្រោយពេលដឹងខ្លួនឡើងវិញមិនបាននៅស្ងៀមឡើយ បានប្ដឹងនគរបាលក្រសួងមហាផ្ទៃឲ្យជួយចាត់ការទៅលើជននោះតាមផ្លូវច្បាប់ ប៉ុន្តែនគរបាលមិនទាន់បានចាប់ខ្លួនផង ជននោះក៏បានធ្វើដំណើរទៅកាន់ផ្ទះស្ត្រីរងគ្រោះហើយបានបង្ខំរួមរ័ក ជាមួយនាងម្ដងទៀត ប៉ុន្តែនាងមិនព្រម។
ពេលនាងបដិសេធ ជននោះបានគំរាមបង្ហោះវីដេអូសកម្មភាពដែលខ្លួនរំលោភនាងនោះ នៅក្នុង បណ្ដាញ សង្គមហ្វេសប៊ុកឲ្យនាងខ្មាសគេពេញពិភពលោក តែត្រូវបាននាងប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅសហការជាមួយ នគរបាលក្រសួងមហាផ្ទៃចុះចាប់ខ្លួនតែម្ដង៕