ភ្នំពេញ ៖ ជំនន់ទឹកភ្លៀងលិចទីក្រុងភ្នំពេញ តែងតែកើតមានញឹកញាប់នៅពេលមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាម្តងៗ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានសុំការយោគយល់ពីប្រជាពលរដ្ឋក្នុងក្រុងភ្នំពេញ ចំពោះបញ្ហាទឹកលិចក្រុង។ យ៉ាងណាក៍ដោយសម្តេចតេ ជោបានពន្យល់ថា បញ្ហាលិចក្រុងនៅពេលភ្លៀងធ្លាក់នោះ មិនមែនទើបនឹងកើត ឡើងនោះទេស្ថានភាពបែបនេះ កើតឡើងតាំងពីពេល សម្តេចមករស់ នៅ ភ្នំពេញ ដំបូងមកម្ល៉េះ។ ការលិចក្រុងគឺដោយសារទឹកភ្លៀងមានចំនួនច្រើន ស្របពេល ដែល ប្រឡាយ និងលូមិនអាចទប់ទល់នឹងធារទឹកដែលមានលើសលុប។ ជាវិធានការរបស់សាលាក្រុង បានបន្តការស្តារប្រឡាយឲ្យបានជ្រៅ និងការស្តារលូនៅតាមខណ្ឌ ដើម្បីពង្រីកធារទឹកឲ្យបាន ធំ ជាងមុន។
សម្តេចតេជោ ក៏បានស្នើឲ្យប្រជាពលរដ្ឋ ចូលរួមទុកដាក់ថង់ប្លាស្ទីក ឲ្យបានល្អកុំឲ្យហូរចូលលូ បង្កឲ្យ មានការកកស្ទះលូជាដើម។
សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រកាសប្រាប់ប្រជាពលរដ្ឋដែលរស់នៅតាម បណ្តោយ ប្រឡាយ នានា កុំឲ្យមានការភ័យបារម្ភ រដ្ឋបាលក្រុងបានសម្រេចជា គោលការណ៍គឺផ្តល់ ដីកម្មសិទ្ធិ ស្រប ច្បាប់ ជូនពួកគាត់នៅលើប្រឡាយនោះ តាម រយៈការបង្រួមទំហំប្រឡាយ និងជីកប្រឡាយ ឲ្យជ្រៅ ជាងមុនដើម្បីសល់ដីសម្រា ប់ជូនប្រជាពលរដ្ឋ៕